ឃាត់ខ្លួនជនសង័្សយ០៣នាក់ ករណីលួចទ្រព្យសម្បត្តិ របស់អ្នកដទៃ

បាត់ដំបង ៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធក្នុងករណីលួចទ្រព្យសម្បត្តិរបស់អ្នកដទៃ ។

កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចរោងផ្សិត មួយកន្លែង ស្ថិតក្នុងក្រុមទី១៤​ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោ​ល ខេត្តបាត់ដំបង ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនទី១-ឈ្មោះ​ ឈៀង​ ពិសិដ្ធ​ ភេទប្រុស អាយុ៣៤ឆ្នាំ​ (ជាម្ចាស់ម៉ូតូ) ទី២-ឈ្មោះរ៉ុង​ ចំណាប់​ ភេទប្រុស​ អា​យុ២៨ឆ្នាំ​ និងទី៣-ឈ្មោះ​ អាត​ សំអាន​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ ទាំងបីនាក់មានទីលំនៅភូមិពពាលខែ​ ឃុំអូរតាគី​ ស្រុកថ្មគោល​ ខេត្ត​បាត់​ដំ​បង​ ដែលជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពកាច់និងដកដែកទីបជ្រុងនិងដែកទីបមូលពីរោងបណ្ដុះផ្សិតរបស់ជនរងគ្រោះឈ្មោះ អ៊ូ​ សុផ​ល​ ភេទប្រុសអាយុ ៥៤ឆ្នាំ​ មានទីលំ​នៅ​ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សម្ភារៈដកហូតរួមមាន ៖ ម៉ូតូ០១គ្រឿងម៉ាស៊ូស៊ុយគីវីវ៉ាពណ៌ខ្មៅពាក់ផ្លាកលេខកំពត1B-2645, ដែកទីបមូលប្រវែង២.២០ម៉ែត្រចំនួន១១ដេីម, ដែកទីបជ្រុង៣០x៣០ប្រវែង ២.៥០ម៉ែត្រចំនួន០៧ដេីម បន្ទាប់មកបានប្រគល់ជូនម្ចាស់វិញ ចំំណែកជនសង្ស័យត្រូវបានរៀបចំបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ ៕
ដោយ ៖ សាលី

CATEGORIES
Share This