អាជ្ញាធរខេត្តបន្ទាយមានជ័យ​ និងមន្រ្តីជំនាញចុះពិនិត្យទីតាំងស្តុក​ និងចែកចាយសត្វមាន់​នាំចូលពីថៃ

បន្ទាយមានជ័យ​ ៖​ ទីតាំងស្តុក​ និងចែកចាយសត្វមាន់​នាំចូលពីប្រទេថៃមួយកន្លែង ស្ថិតនៅភូមិថ្មី​ ឃុំអូរស្រឡៅ​ ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរខេត្ត រួមជាមួយការិយាល័យផលិតកម្ម​ និងបសុព្យាបាលកាលពីថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ​២០២៣​ ចុះត្រួកពិនិត្យ ។

ការចុះត្រួកពិនិត្យនេះដឹកនាំដោយលោក ឃ្លោក​ នួយ​ អភិបាលរងខេត្តបន្ទាយមានជ័យ​ អមដំណេីរលោក​ ឈុន​ ប៊ុនថា​ នាយកទីចាត់អន្តរវិស័យ​ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម​ និងបសុព្យាបាល​ នៃមន្ទីកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្ត​ ។

តាមការលើកឡើងរបស់អាជ្ញាធរខេត្ត ការចុះទីតាំងខាងលេី​ គឺ ដេីម្បីពិនិត្យច្បាប់អនុញ្ញាត នៃការនាំចូលសត្វមាន់រស់​ពីប្រទេសថៃ ចូលមកកម្ពុជា​ ដេីម្បីចែកចាយក្នុងទីផ្សានៅក្នុងប្រទេសកម្ពុជា ។

លោក​ ឃ្លោក​ នួយ​ អភិបាលរងខេត្ត បានអោយដឹងថាយោងអនុសាសន៍​ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ លោក​បានធ្វេីការណែនាំដល់ម្ចាស់ទីតាំងដែលស្តុកសត្វមាន់ដេីម្បីចែកចាយបន្តទៅតាមបណ្តារ​ទីតាំងផ្សេងៗត្រូវសម្អាតអនាម័យទីតាំងឱ្យបាន​ល្អ​ កុំឱ្យមានជះក្លិនស្អុយ​ និងធ្វេីការសម្អាតបរិស្ថានជុំវិញឱ្យបានល្អ ។

បេីតាមការបញ្ជាក់ពីមន្ត្រីបសុពេទ្យ ដែលប្រចាំការនៅទីនោះបានប្រាប់ឱ្យដឹងថា​ ទីតាំងស្តុកចែកចាយមាន់​ខាងលេី​ មុនការនាំចូលសត្វមាន់មកកាន់ទីផ្សាកម្ពុជា​ ឆ្លងកាត់កាត់ការពិនិត្យសុខភាពសត្វយ៉ាងម៉តចត់ពីប្រទេសថៃមុនអនុញ្ញាតឱ្យនាំចូល ។

មន្ត្រីដដែលបញ្ជាក់ថា​ ទីតាំងខាងលេីមានក្រុមហ៊ុនចំនួន៣ ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ(ច្បាប់ចេញពីអគ្គនាយកដ្ឋាន)​ ដេីម្បីនាំចូលសត្វមាន់ចែកចាយបន្តតាមបណ្តាខេត្តផ្សេងៗ ។ ដោយក្រុមហ៊ុនទាំង៣មាន​ ១-ក្រុមហ៊ុន​ កូ​ ឡែន​ (២ច្បាប់),​ ២-ក្រុមហ៊ុនគន្ធារស្មីពេជ្យ(២ច្បាប់),​ ៣-ក្រុមហ៊ុន​ហ្វាញ​ គ្រុប​ (២ច្បាប់)​ ដោយក្នុងមួយច្បាប់អនុញ្ញាតដឹកបានត្រឹមតែសត្វមាន់២០០០ក្បាល​ប៉ុណ្ណោះ​​ ។  ក្នុងមួយថ្ងៃក្រុមហ៊ុននីមួយៗ ចេញចំនួន២ច្បាប់​ ដឹកសត្វមាន់ចន្លោះពី៣០០០​ ទៅ៤០០០ក្បាល ៕

CATEGORIES
Share This