ស្ត្រីទី១របស់កម្ពុជា អញ្ជើញទស្សនកិច្ចមហាវិមានប្រជាជនចិន
ចិន៖ ក្នុងដំណើរអមសម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅក្នុង ប្រទេស ចិន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជាស្ត្រីទី១របស់កម្ពុជា ត្រូវបាន មន្ត្រីរដ្ឋាភិបាលចិន រៀបចំឱ្យ ទស្សនកិច្ចនៅតាមទីតាំងសំខាន់ៗមួយចំនួនរបស់ចិន។
នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា នេះ លោកជំទាវបណ្ឌិត ត្រូវបានមន្ត្រីរដ្ឋាភិបាលចិន អញ្ជើញ ឱ្យបំពេញទស្សនកិច្ចនៅមហាវិមានប្រជាជនចិន។ មហាវិមានប្រជាជនចិន គឺជាកន្លែង ដែលរដ្ឋាភិបាល និងបក្សកុម្មុយនិស្តចិន ប្រារព្ធពិធីធំៗរបស់ជាតិ ក៏ដូចជាសមាជរបស់។ មហាវិមានប្រជាជនចិន ក៏ជាកន្លែងដែល រដ្ឋាភិបាលចិន ប្រើជាកន្លែងសម្រាប់បដិសណ្ឋារកិច្ចចំពោះវត្តមានមេដឹកនាំប្រទេសជាមិត្ត ផង ដែរ។
នៅព្រឹកមិញនេះ លោកជំទាវបណ្ឌិត ក៏ត្រូវបានរៀបចំឱ្យបំពេញទស្សនកិច្ច នៅមហាកំពែងចិនផងដែរ៕