មនុស្សប្រុស ស្រី ចំនួន ៨នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីពួកគេញៀនល្បែងស៊ីសងភ្លេចបាយភ្លេចទឹក

ព្រះវិហារ៖ មនុស្សប្រុស ស្រីចំនួន ៨នាក់ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យកំរិតស្រាល នៃស្នងការនគរបាលខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួន បន្ទាប់ពីពួកគេញៀនល្បែងស៊ីសងដោយខុសច្បាប់ ប្រតិបត្តិការនេះបានធ្វើលើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

លោកវិរះសេនិយ៍ឯក គង់ គារ នាយការិយាល័យនគរបាលកំរិតស្រាល នៃស្នងការនគរបាលខេត្តព្រះវិហា

រ បានប្រាប់ឱ្យដឹងថា កម្លាំងសមត្ថកិច្ចរបស់លោក បានចុះឆ្មក់ចាប់អ្នកញៀនល្បែងចំនួន ៨នាក់ ដោយមាន

ការសម្របសម្រួលនិតិវិធីដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ ឃាត់ខ្លួនជន

សង្ស័យប្រុស ស្រីចំនួន ៨នាក់ យកមកស្នងការនគរបាលខេត្តធ្វើការសាកសួ ក្នុងនោះមានមនុស្សស្រីចំនួ

ន ៤នាក់ ជនជាតិចិនចំនួន៤នាក់ ដោយមានម្ចាស់ផ្ទះឈ្មោះ ស៊ីម សីដា នៅភូមិរំដេង វត្ថុតាងបង្ក្រាបបាន

បៀរចំនួន ៦ហ៊ូ ទូរសព្ទ័ដៃចំនួន ៦គ្រឿង ថវិការចំនួន ៣០៨១០០០រៀល ចំពោះជនសង្ស័យទាំង ៨នាក់ បានបញ្ជូនទៅតុលាការចាត់ការទៅតាមច្បាប់ ។

CATEGORIES
Share This