សមត្ថកិច្ចបន្តសហការចុះបង្រ្កាបបទល្មេីសនេសាទ និងរឹបអូសឧបករណ៍ខុសច្បាប់ជាច្រើនផងដែរ

(បាត់ដំបង) កាលពីថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៣ ដោ យអនុវត្តតាម យោបល់ដឹកនាំជាប់ជា ប្រចាំរបស់លោកឧត្តមសេនី យ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឡុង យោ ធា វីរៈ អធិការ នគរបាលស្រុកឯកភ្នំបានដឹក នាំកម្លាំងក្នុងអង្គភាព និងកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលព្រៃចាស់ រួមសហ ការជាមួយកម្លាំងនគរបាលក្នុងផែនការ ងារ ប្រឆាំងបទល្មេីសសេដ្ឋកិច្ច រួមនឹងកម្លាំងកងយោធពលខេមរភូមិន្ទនៃយោធភូមិភាគទី៥ប្រចាំទិស បានចុះ បង្រ្កាបបទល្មើសនេ សាទដោយខុសច្បាប់នារដូវបិទនេ សាទ។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅចំ ណុចបោកអណ្តើកនិងចំ ណុចអូរជ្រៅ ស្ថិតក្នុងភូមិព្រៃចាស់ ឃុំព្រៃចាស ស្រុកឯកភ្នំ ខេត្តបាត់ ដំ បង ដែលជាលទ្ធផលសមត្ថកិច្ចរឹបអូសនិងកាប់បំផ្លាញចោលនូវសាច់មងប្រវែង៨០០ម៉ែត្រ -បង្គោលឈេីប្រេីប្រាស់ជាឧបករណ៍ល្មេីសចំនួន ២៨០ដើម -ឡុកចាប់ត្រីចំនួន០៤ឡុក និងប្រលែងត្រីចូលទៅក្នុងបឹងធម្មជាតិវិញមួយចំនួនផងដែរ។

ក្រោយការបង្ក្រាបចំពោះសំម្ភារះទាំងអស់នេះត្រូវបានសមត្ថកិច្ចដុតបំផ្លាញចោលនៅហ្នឹងកន្លែង រីឯអ្នកប្រព្រឹត្តិល្មេីសសមត្ថកិច្ចកំពុងស្វែងរកកំ ណត់ មុខសញ្ញាដេីម្បីអនុវត្តបន្តតាមនី តិវិធី ច្បាប់៕

CATEGORIES
Share This