រថយន្តពីរគ្រឿងខូចខាតយ៉ាងដំណំ ក្រោយបុកគ្នា ចំណែកមនុស្ស០៥នាក់រងរបួសធ្ងន់ស្រាល

បន្ទាយមានជ័យ! យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៥នាក់បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង ១៣និង១៥នាទី ថ្ងៃទី១៥.ខែសីហា ឆ្ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងកើតភ្នំលៀប ស្ថិតក្នុងភូមិភ្នំ លៀប ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ដសេរីទំនើបមួយគ្រឿងម៉ាក FORTUNER ពណ៌ ស.ពាក់ ស្លាក លេខ ភ្នំពេញ 2AQ-2299 បើកបរដោយបុរសម្នាក់ និង អ្នករួមដំណើរ ០៤នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តនីសាន់ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 2A-7150 បើកបរដោយបុរសវ័យចំណាស់ម្នាក់ក្នុងទិសដៅពីកើតទៅលិច មានការធ្វេសប្រហែសដោយប្តូរជើងជាន់ហ្គែរ ហើយវាក់អើនិងឡានធំខាងមុខ ក៏រ៉េចង្កូតទៅបុករថយន្តFORTUNER ពេញទំហឹងបណ្តាលអោយមនុស្សប្រុសស្រី០៥នាក់របួសធ្ងន់ស្រាល ត្រូវបានដឹកទៅសង្រ្គោះព្យាបាលនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរហាលដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។

CATEGORIES
Share This