សមត្ថកិច្ចជំនាញចាប់ខ្លួនជនជាតិថៃ២នាក់ រឹបអូសថ្នាំញៀន៤៦៥ដុំ ស្មើនឹង៤៦៥គីឡូក្រាម

ភ្នំពេញ៖ នគរបាលជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ ក្រោមការដឹកនាំ​បញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើស​គ្រឿងញៀន កម្លាំង​ការិយាល័យ (ក៤) ដោយមានការសម្របសម្រួលពីស្ថាប័នតុលាការ ស្រាវជ្រាវបង្ក្រាប​បទល្មើសគ្រឿងញៀនចាប់ខ្លួនបុរសជនជាតិថៃ ២នាក់ រឹបអូសថ្នាំញៀនប្រមាណ ៤៦៥ដុំ ស្មើនឹង៤៦៥គីឡូក្រាម ។

ខណៈពេលនេះសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ​ក្រសួងមហាផ្ទៃ កំពុងធ្វើតេស្តជាក់ស្តែង​ ដើម្បីរកសារធាតុញៀនពិតប្រាកដ ៕

CATEGORIES
Share This