រថយន្តដឹកទំនិញ ១គ្រឿង បើកបុកខឿនចែកទ្រូងផ្លូវ បណ្តាលអោយខូចខាតយ៉ាងដំណំ

បាត់ដំបង ៖ រថយន្តដឹកទំនិញសំពីងសំពោង ១គ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន បានទៅបុកខឿនពុះចែកទ្រូងផ្លូវ បណ្តាលអោយប៉ើងដាច់ចេញពីគ្នា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េពណ៌សមូយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ-3C-1680 បើកបរដោយបុរសម្នាក់ដឹកទំនិញពេញសំពីងសំពោងទិសដៅពីលិចទៅកើត លុះមកដល់ទីតាំងកើតហេតុចំណុចផ្លូវកោងបានជ្រុលចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវបណ្តាលអោយប៉ើងដាច់ចេញពីគ្នាខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕
ដោយ ៖ សាលី

CATEGORIES
Share This