លោក លី សារី អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែរ ក្នុងឃុំអូរប្រាសាទ ស្រុកមង្គលបូរី

បន្ទាយមានជ័យ ៖ ផ្លូវបេតុង ១ខ្សែរ ប្រវែង៨២២ម៉ែត្រ ស្ថិតក្នុងភូមិគោកអំពិល និងភូមិអូរប្រាសាទ ក្នុងឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ។

ការបើកការដ្ឋានសាងសង់នេះប្រព្រឹត្តទៅក្រោមអធិបតីលោក លី សារី អភិបាលរងខេត្ត ជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកមង្គលបូរី និងទទួលបន្ទុកឃុំអូរប្រាសាទ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។

ផ្លូវបេតុងដែលត្រូវបាន បើកការដ្ឋានសាងសង់ខាងលើមានប្រវែង ៨២២ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស ១.៥សង់ទីម៉ែត្រ ចំណាយថវិការអស់ប្រមាណជាង ១១៥០០០ដុល្លាសហរដ្ឋអាមេរិក ជាគម្រោងមូលនិធិរបស់ឃុំ និងសាងសង់ដោយក្រុមហ៊ុន សែម ខេមរា (ក្រុមហ៊ុន សែម មួន) ៕

CATEGORIES
Share This