នគរបាលស្រុកបាណន់ ឃាត់ខ្លួនមនុស្ស០៣នាក់ ពីបទប្រេីប្រាស់អាវុធខុសច្បាប់​

បាត់ដំបង ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនគរបាលស្រុកបាណន់ ធ្វើការបង្ក្រាបឃាត់ខ្លួន ពាក់ព័ន្ធបទល្មើស ប្រើប្រាស់អាវុធខុសច្បាប់ ។

ការបង្ក្រាបនេះ ដោយអនុវត្តតាមយោបល់ដឹកនាំបញ្ជារបស់លោកឧត្តមសេនី​យ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ទោ​ សំ​ វីរះ​ អធិ​ការនគរបាលស្រុកបាណន់​ បានដឹកនាំកម្លាំងនគរ​បាលក្នុងអង្គភាព​ សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង​ ដែលមានលោក​វរសេនីយ៍ឯក​ ពេជ្រ​ សា​រ៉ែន​ ជាអធិការ​ និងកម្លាំងការិយាល័យនគរបាល​ព្រ​ហ្មទ័ណ្ឌកម្រិតស្រា​ល​ ដែល​មានលោ​កវរសេនីយ៍ឯក​ ចៀក​ ផានិន​ ជា​នា​យការិយាល័យ និងមានលោកវរសេនីយ៍ឯក​  ឈឿង​ គឹមសុង​ ស្នង​ការរងទទួលបន្ទុក​ ។

លោកវរសេនីយ៍ទោ​ សំ​ វីរះ​ អធិ​ការនគរបាលស្រុកបាណន់​ បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ដោយបានឃាត់ខ្លួនមនុស្សចំនួន៣នាក់រួមមាន ៖ ១-ឈ្មោះ​ ធុល​ សីហា​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ រស់​នៅភូមិបែកចានថ្មី​ សង្កាត់ព្រែកព្រះស្តេច​ ក្រុងបាត់​ដំបង​ ។ ២-ឈ្មោះ​ ទៀង​ ច័ន្ទ​ឌីណា​ ភេទប្រុ​ស​ អាយុ៣៥ឆ្នាំ​ រស់នៅភូមិចុងទំនប់​ សង្កាត់ក្តុលដួនទាវ ក្រុងបាត់ដំបង ។ ៣-ឈ្មោះ​ ស៉ីង​ កុកឃាង​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ រស់​នៅភូមិបវេល​ ឃុំបវេល​ ស្រុកបវេល​ ខេត្តបាត់ដំបង និងបានដកហូតវត្ថុតាងមាន ៖ អាវុធខ្លីម៉ាកRETAY​ ពណ៌ខ្មៅចំ នួន០២ដេីម​ បង់និងគ្រាប់មួយចំនួន និងរថយន្តម៉ាកPRUIS ពណ៌ខ្មៅ​ ស៊េរីឆ្នាំ2010​ ស្លាកលេខ ភ្នំពេញ​ 2BU-7671​ មួយគ្រឿង​ផងដែរ ។

លោកអធិការបញ្ជាក់ថា មូលហេតុដែលឃាត់ខ្លួននេះ គឺកាលពីថ្ងៃទី១០ ខែ​ឧ​សភាឆ្នាំ២០២៣​ វេលាម៉ោងប្រ​មា​ណ ១២និង០០នាទី​ នៅវាលស្រែ ចំ​ណុចក្រុមទី០១ ភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ មានមនុស្សមួយក្រុមជិះរថយន្តមួយគ្រឿង បាន​ប្រេីប្រាស់អាវុធចំនួន០៤ដេីម​ បា​ញ់​អស់ចំនួន៦០គ្រាប់ នៅទីតាំងខាងលេី​ បង្កឱ្យមានការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចនគរបាលស្រុកបាណន់ ក៏បានចុះស្រាវជ្រាវ និងកំណត់អត្ត​សញ្ញាណ​បាន​ រហូតឈានដល់ការសហការដេញបង្រ្កាបទាំងយប់ និងឃាត់ខ្លួនបានជនសង័្សយចំនួន​០៣នាក់ខាងលើតែម្តង ដែលពួកគេថាការបាញ់នេះគឺជាការសាកអាវុធថ្មី ដែលទេីបទិញបាន​បំណងដើម្បីយកមកការពារខ្លួន ។

បន្ទាប់ពីឃាត់ខ្លួនជនសង័្សយ០៣នាក់ខាងលេី​ សម​ត្ថកិច្ច ក៏កំពុងធ្វេីការរៀបចំបញ្ជូនពួកគេទៅវិនិច្ឆ័យទោសតាមផ្លូវច្បាប់ ចំណែកបក្សពួកគេផ្សេង​ទៀតរួមទាំងអាវុធខ្លីផង​នោះសមត្ថកិច្ចនគរបាលកំណត់មុខសញ្ញាបានហេីយ​ និងកំពុងតាមប្រម៉ាញ់យកមកផ្តន្ទាទោស ៕
ដោយ ៖ សាលី

CATEGORIES
Share This