ឯកឧត្តម ជា ចាន់តូ អញ្ជើញសម្ពោធអគារសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ១ខ្នង និងសមិទ្ធផលនានា នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

បាត់ដំបង ៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវមហាឧបាសិកា ខៀវ ស៊ីណា ជាចាន់តូ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសូត្រមន្ត បួងសួង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ១ខ្នង កម្ពស់៤ជាន់ ១២បន្ទប់ និងសមិទ្ធផលនានា នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ។

បើតាមសង្ឃដីការបស់ព្រះអង្គ អគារសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត បានឲ្យដឹងថា ការកសាងនេះ ធ្វើឡើងដោយឯកឧត្តមបណ្ឌិត ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា ព្រមទាំងគណៈគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាបាត់ដំបង ព្រមទាំងឯកឧត្តម លោកជំទាវ ញាតិញោម ពុទ្ធបរិស័ទផងដែរ ដែលបានរៀបចំក៏សាងចាត់ចែងចំណាយនូវធនធានយ៉ាងច្រើនរហូតបានសម្រេចចេញជារូបរាងអគារដ៏ធំស្គឹមស្កៃ និងបានកំណត់យកថ្ងៃនេះជាថ្ងៃជ័យសេរីសួស្តីល្អប្រសើរនិងបានធ្វើពិធីសម្ពោធឆ្លងកាត់ខ្សែ បូណ៌នៅថ្ងៃស្អែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

សម្រាប់អ្នកខេត្តបាត់ដំបង គឺ មានភ័ព្វសំណាងដែលបានទទួលមរតក ដែលបានកសាងសាលាដ៏ធំនេះ ហើយវិស័យពុទ្ធិក សិក្សាសំខាន់ណាស់ ព្រោះជាដួងព្រលឹង ដូចជាព្រះពុទ្ធសាសនា អាចរីកចំរើនបាន គឺអាស្រ័យដោយវិស័យសិក្សា ហើយអ្វីដែលសំខាន់សំរាប់ពុទ្ធិកសិក្សានេះ គឺជា ការបណ្តុះចំណេះដឹង ទាក់ទងទៅនឹងព្រះពុទ្ធសាសនា ភាសាបាលី ភាសាសំស្ក្រឹត ដែលជាតម្លៃស្នូល ៕

ដោយ ៖ សាលី

CATEGORIES
Share This