នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង័្សយម្នាក់ ក្នុងករណីលួចយកទ្រព្យសម្បត្តិ

បាត់ដំបង ៖ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីលួចយកទ្រព្យសម្បត្តិអ្នកដទៃ ។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានអោយដឹងថា កិច្ចចុះប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ មាស សុភា​ព ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិព្រែកឫស្សី ឃុំកោះស្ពៅ ស្រុកពាមជោរ ខេត្តព្រៃ​វែង រួមជាមួយនិងវត្ថុតាង-ប្រាក់រៀលចំនួន ៥០០.០០០រៀល (ហាសិបម៉ឺនរៀល) -ខ្សែកកាឡៃ ចំនួន០១ខ្សែ និងចិញ្ចៀនកាឡៃ ចំនួន០១វង់។

លោកអធិការ បានបញ្ជាក់ថា នៅវេលាម៉ោង ០០និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុ​ច​ក្រុមទី៣៣ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ជនសង័្សយខាងលើបានធ្វើសកម្មភាពលួចយកប្រាក់របស់ជនរងគ្រោះ​ឈ្មោះ យីន សៀវម៉ី ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិ​១៣​មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង  ហើយផ្តើមពីបញ្ហានេះជនរងគ្រោះបានរាយការណ៍ដល់សមត្ថកិច្ចចុះស្រាវជ្រាវរហូតឈានឃាត់ខ្លួនជនសង័្សយខាងលើតែម្តង។

ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនមកផែនជំនាញ ដើម្បីអនុវត្តតាមច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This