ភ្ញៀវទេសចរចូលរួមទស្សនាប្រកាសលទ្ធផលបេះដូចច្រើនជាងគេនៅលើពិភពលោក ជាង២ម៉ឺននាក់

សៀមរាប៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិចូលរួមទស្សនាការប្រកាសលទ្ធផលរាប់ បេះដូងក្រដាសបត់ នាថ្ងៃទី១១ខែមេសាម្សិលមិញ​នេះ មានចំនួន២ម៉ឺន១២៣៥នាក់ ក្នុងនោះមានទអ្នកទេសចរអន្ដរជាតិទិញសំបុត្រចូលទស្សនាតំបន់អង្គរ មានចំនួន ២៤៩០នាក់ ក្នុងមួយថ្ងៃ ។

នៅល្ងាចថ្ងៃទី១១ ខែមេសា ម្សិលមិញ​នេះ Guinness World Records បានប្រកាសជាផ្លូវការដាក់​បញ្ចូល ក្នុងការបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក»របស់កម្ពុជា ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប ដែលមានចំនួន ៣,៩១៧,៨០៥បេះដូង។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ការសម្រេច​បាន​កំណត់ត្រាពិភពលោកនេះ ច្បាស់ណាស់​គឺបានកើត​ចេញពីការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រជាជន​កម្ពុជា​ម្នាក់ៗ ​ដែលបានប្រគល់នូវទឹកចិត្តនៃក្តីស្រលាញ់ជូនចំពោះកីឡាករ ​កីឡាការិនី ​ជម្រើសជាតិ​តាមរយៈការបត់បេះដូងជាតំណាងនេះ ​ជាភាសាបេះដូងរបស់យើងទាំងអស់គ្នាសម្រាប់កម្ពុជា។ ក្នុងនាមជាពលរដ្ឋខ្មែរ ​និងក្នុងនាមជាផ្នែកមួយនៃយុទ្ធនាការ​បំបែក​ឯតទគ្គកម្មពិភព​លោកនេះ។ឯកឧត្ដម បានថ្លែងអំណរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ទូទាំង​ប្រទេស ​ដែល​បាន​រួមគ្នា​ចូលរួមបត់បេះដូង រហូតសម្រេចចំនួនដ៏ច្រើនមហិមានាថ្ងៃនេះ។

ការបត់បេះដូងច្រើនជាងគេ​លើពិភពលោក​នេះ មិនមែន​ផ្តោតសំខាន់​ទៅលើការបំបែកឯតទគ្គកម្ម​នេះមួយមុខនោះទេ អ្វីដែលជាបំណងបន្ថែមទៀតនោះ​គឺការបង្កើតកម្មវិធីដែលនាំមកនូវ​ប្រជាជន​គ្រប់ទិសទី គ្រប់កោសិកាសង្គម គ្រប់ ឬអាចនិយាយថា​ការនាំមកនូវភាពខុសគ្នា មករួមគ្នា​ក្នុងចំណុចដូចគ្នា ​លះបង់ជាមួយគ្នាក្នុងគោលដៅតែមួយ។

តាមរយៈចំនួននៃការចូលរួមហួសពីការរំពឹងទុក ​ពិតជាសបញ្ជាក់ពី ​ភាសាបេះដូងសម្រាប់កម្ពុជា ព្រោះថា​ការចូលរួមទាំងអស់ជាកាយវិការបង្ហាញពីការខ្វល់ខ្វាយ ​ការយកចិត្តទុកដាក់ ការគាំទ្រ​សាទរ ការចែករំលែក ​ស្គាល់ពីទុក្ខធុរៈគ្នា ការលះបង់ពេលវេលា ឬធនធានផ្ទាល់ខ្លួន​សម្រាប់​អត្តពលិក​កម្ពុជាផង​ និង​ការចូលរួម​សាទរភាពជាម្ចាស់ផ្ទះរបស់កម្ពុជាផង។

ជាមួយគ្នានេះ លើសពីការចូលរួមជាលក្ខណៈបុគ្គល​មាន​ស្ថាប័ន​មួយ​ចំនួន​បាន​យក​កម្មវិធីនេះទៅ​បង្កើតជាយុទ្ធនាការផ្ទាល់​ខ្លួនបង្កើត​ជា​កម្មវិធី​នៃការ​ប្រកួតប្រជែង​ ជា​កម្មវិធីប្រូម៉ូសិនបត់បេះដូង បង្កើតជា Challengនិងប្រមូលបេះដូងបង្កើតជាផ្នែកមួយ​ចូលរួម​ក្នុង​កម្មវិធីបេះដូង​ច្រើនជាងគេនៅលើពិភពលោក៕

CATEGORIES
Share This