ក្មេងប្រុសម្នាក់បានលង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបាត់ដំបង! ក្មេងប្រុសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មក្រោយចុះលេងទឹកប្រឡាយ ហើយត្រូវបានលង់កាលពីវេលាម៉ោង ១២និង១០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចចេកហាលលើ ស្ថិតក្នុងភូមិសាស្ត្រភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុក្មេងរងគ្រោះឈ្មោះ សិទ្ធិ មនី ភេទប្រុស អាយុ០៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ គឺគេបានទៅមើលគោនៅវាលស្រែ លុះក្រោយមកខណះពេលដែលមេឃក្ដៅខ្លាំងទំនងក៏បានចុះហែលទឹកប្រឡាយលេងទើបបណ្ដាលអោយលង់ស្លាប់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យទៅលើសាកសពនិងបានសន្និដ្ឋានថាសពក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនបន្ទាប់មកក៏បានប្រគល់អោយអាណាព្យាបាលយករៀបចំធ្វើបុណ្យតាមប្រពៃណី។

CATEGORIES
Share This