ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋ ជិត៤០ខ្នង នៅស្រុកសំឡូត និងស្រុករតនៈមណ្ឌល

បាត់ដំបង ៖ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅស្រុកសំឡូត និងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានភ្លៀងធ្លាក់កក់ខែមួយមេ លាយឡំជាមួយខ្យល់កន្ត្រាក់ បានបោកបក់បំផ្លាញផ្ទះប្រជាពលរដ្ឋ ជិត៤០ខ្នង ។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតទាំង៣៨ខ្នង ក្នុងនោះស្រុកសំឡូត មានភូមិអូររំចេកក្រោម ចំនួន១១ខ្នងផ្ទះ , ភូមិអូររំចេកលើ ចំនួន១៩ខ្នងផ្ទះ ,និងភូមិចម្លងរមាំងក្រោម ចំនួន០៤ខ្នងផ្ទះ.ថ្មើនឹង ៣៤គ្រួសារ ហើយប៉ពាល់ធ្ងន់ធ្ងរចំនួន០៣ខ្នងផ្ទះ, ទ្រុងមាន់ចំនួន០២ទ្រុង និងស្រុករតនៈមណ្ឌល ចំនួន០៤ខ្នង ។

ជាមួយគ្រោះធម្មជាតិខាងលើនេះដែរ អាជ្ញាធរក៏ដូចជាសមត្ថកិច្ច នៅមូលដ្ឋាន បានខិតខំស្វះស្វែងចុះទៅពិនិត្យធ្វើរបាយការណ៍រាយការណ៍ ជូនថ្នាក់លើដើម្បីបានដឹង និងរៀបផែនការចុះជួយអោយបានទាន់ពេលវេលា អោយត្រូវនឹងពាក្យស្លោកថា “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ៕

ដោយ ៖ សាលី

CATEGORIES
Share This