រថយន្ត LEXUS RX300 បុករថយន្តដឹកទំនិញធុនធ្ងន់ពីក្រោយបណ្តាលអោយស្លាប់អ្នកបើកបរម្នាក់

ខេត្តបាត់ដំបង! បុរសម្នាក់បានស្លាប់ភ្លាមៗក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់់ចរាចរណ៍ដោយបើករថយន្តទៅបុកគូថរថយន្តដឹកទំនិញខាងមុខពេញទំហឹងនៅវេលាម៉ោង ១១និង០០នាទីយប់ ថ្ងៃទី03 ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវហាយវ៉េ ស្ថិតក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿង ម៉ាក HYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខ ពោធិ៍សាត់ 3A-1067 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្ត LEXUS RX300 ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AP-1530  បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនជ្រុលមកបុកពីក្រោយពេញទំហឹងបណ្តាលអោយអ្នកបើកបរគៀបជាប់ស្លាប់ភ្លាមៗ ចំណែករថយន្តខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿងមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ចំណែកសាកសពត្រូវបានប្រគល់អោយសាច់ញាតិមកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។

CATEGORIES
Share This