អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៥នាក់ ទៅតុលាការ ករណីលួច និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ភ្នំពេញ ៖ ជនសង្ស័យ ០៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង០៥នាក់ មាន ៖ ១-ឈ្មោះ ស៊ន ឆក ហៅ តឿ ភេទប្រុស អាយុ៣០ឆ្នាំ ។ ២-ឈ្មោះ សាង ហុង ភេទប្រុស អាយុ៣៣ឆ្នាំ ។ ៣-ឈ្មោះ គ្រាល ពិសី ភេទប្រុស អាយុ២០ឆ្នាំ ។ ៤-ឈ្មោះ ចិន គូ ហៅ យួន ភេទប្រុស អាយុ៤២ឆ្នាំ ។ ៥-ឈ្មោះ រ៉ូយ សុខគា ភេទប្រុស អាយុ៣៥ឆ្នាំ ។ វត្ថុតាងចាប់យករួមមាន ៖ ម៉ូតូ០១គ្រឿង ម៉ាក ស្មាស ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1K-8447, កន្ត្រៃកាត់ដែក0១, ដង្កាប់ចំនួន០២, ទូណឺវីសចំនួន០១ និងដែកឆ្កឹះសោរចំនួន០២, -ម្សៅក្រាមពណ៌សថ្លាចំនួន១៥កញ្ចប់តូច (សង្ស័យជាសារធាតុញៀន) និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

ក្រោមវិធានការជំនាញជនសង្ស័យទាំង០៥នាក់ខាងលើបានសារភាពឲ្យដឹងដូចៗគ្នាថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ពួកខ្លួនពិតជាបានធ្វើសកម្មភាព លួចតុដែក និងដែកជ្រុង មួយចំនួនពីផ្ទះមួយកន្លែង ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ពិតប្រាកដមែន ហើយក៏ជាមុខសញ្ញាប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ផងដែរ ៕

CATEGORIES
Share This