លោកជំទាវបានស្រីមុំ ជួបសំណេះសំណាលនិងជួយសម្របសម្រួលបញ្ចប់បញ្ហាអាជីវករដែលលក់ដូរនៅរមណីដ្ឋានភ្នំយ៉ាតគ្មានអ្នកចាញ់គ្មានអ្នកឈ្នះ

ប៉ៃលិន៖ លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិនកាលពីរសៀលថ្ងៃទី ០២មិនាឆ្នាំ23 បានជួបសំណេះសំណាលនិងជួយសម្របសម្រួលបញ្ចប់បញ្ហាអាជីវករដែលលក់ដូរនៅរមណីដ្ឋានភ្នំយ៉ាតគ្មានអ្នកចាញ់គ្មានអ្នកឈ្នះ។បងប្អូន អាជីវករ លក់ដូរទីតាំង អាស្រម លោកយាយយ៉ាត ជាច្រើននាក់ចូលរួមប្រជុំដើម្បីរៀបរយកន្លែងលក់ដូរ នៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំយ៉ាតដែលទីតាំងនោះកំពុងរៀបចំកែច្នៃកុបតែងកែលម្អនិងឲ្យបងប្អូនប្រជាពលរដ្ឋឬអាជីវករដាក់វេនគ្នាលក់ដោយមិនប្រជែញគ្នានាំប៉ះពាល់ដល់អារម្ភភ្ញៀវទេសចរដែលមកកម្សាន្តនិងមកអុតធូបនៅទីនេះ។
ការសម្របសម្រួលនេះដែលក៍មានការ
ចូលរួមពីឯកឧត្តម សៅសារ៉ាត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន លោកលីសុងហ៊ី អភិបាលក្រុងប៉ៃលិននិងមន្ត្រីជំនាញជាច្រើនរូបទៀតចូលរួមសម្របសម្រួលផងដែរ។

ជាមួយគ្នា លោកជំទាវបានស្រីមុំអភិបាលខេត្តក៍សូមអោយបងប្អូនជាទីគោរពស្រលាញ់ទាំងអស់ ឈប់ទំនាស់គ្នាទៀតទៅ យើងរួមគ្នាដើម្បីថែរក្សា សន្តិភាព ទទួលបានសេចក្តីសុខសប្បាយ

ហើយបងប្អូនអាចប្រកបមុខរបរដោយ សុខសុវត្ថិភាព ជាពិសេស បង្កើនទាក់ទាញ និង កាយវិការថ្លៃថ្នូរ ក្នុងការផ្តល់សេវា ពិសេសគឺរក្សាអានាម័យអោយបានខ្ជាប់ខ្ជួនដើម្បីទាក់ទាញអារម្ម ភ្ញៀវជាតិ អន្តរជាតិមកលេងកំសាន្តខេត្តដោយក្តីរីករាយនិងកក់ក្តៅបំផុត៕ អេម ពៅ

CATEGORIES
Share This