ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចមានស្ថានទម្ងន់ទោស

ខេត្តបាត់ដំបង! កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០១នាក់ពាក់ព័ន្ធពីបទលួចមានស្ថានទម្ងន់ទោស(កាត់តខ្សែភ្លើងលួចយកម៉ូតូ)។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង២៣និង២០នាទីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នៅចំណុចភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដោយបាននាំខ្លួន ជនសង្ស័យ  ០១ នាក់  ឈ្មោះ  ណាត  ស៊ី ណាន់  ហៅ  ប៊ី  ឬ ខ្លឹម  ភេទប្រុស  អាយុ  ២០  ឆ្នាំ  មានទីលំនៅភូមិអង់  សង្កាត់ អូរចារ  ក្រុងបាត់ដំបង  រួមជាមួយវត្ថុតាងម៉ូតូ  ០១ គ្រឿង  ម៉ាក HONDA ZOOMER X ពណ៌  ស  ក្រហម  ស៊េរីឆ្នាំ  ២០១៧  ពាក់ ស្លាកលេខ  បាត់ដំបង  1Y-6864 (  ជា របស់ ជនរងគ្រោះ  )   ។

លោក ឈឿង គឹមសុង បានបញ្ជាក់ថា កាលពីថ្ងៃ ទី ០១  ខែមីនា  ឆ្នាំ ២០២៣  វេលាម៉ោងប្រហែល  ១៩និង០០ នាទី  នៅ ចំណុច ភូមិ អូរតាគាំ ១  សង្កាត់ ទួលតាឯក  ក្រុងបាត់ដំបង  ជនសង្ស័យ ខាងលេី  បាន ធ្វេី សកម្មភាព ជិះ ម៉ូតូ ឌុប ចេញ ពី រ៉ា រថភ្លើង  ក្នុង គោល បំណង ទៅ ផ្ទះ របស់ ម្តាយ  នៅ ភូមិ អង់  សង្កាត់ អូរចារ  លុះ ពេល ទៅ ដល់ ចំណុច កេីតហេតុ ខាងលេី  ដោយឃេីញម៉ូតូគេ ទុក នៅ ខាង មុខ ផ្ទះ មិន មាន ម្ចាស់  ជនសង្ស័យ ខាងលេី ក៏បាន ដេីរ ចូល ទៅ  ទាញផ្តាច់  ខ្សែភ្លេីង  ហេីយ រុំ តភ្ជាប់រួចក៏បានជិះ គេច ខ្លួន បាត់  រហូត ដល់ វេលាម៉ោង ខាងលេី ថ្ងៃ ដដែល កម្លាំង យេីង បាន ធ្វេីការ ឃាត់ខ្លួន ជនសង្ស័យ យកមក ធ្វេីការ សាកសួរ តែម្តង ។

ក្រោយពីឃាត់ខ្លួនយកមកសាកសួររួចមក ជនសង្ស័យខាងលើបច្ចុប្បន្ន ត្រូវបាននគរបាលការិយាល័យ ជំនាញ កំពុង ធ្វេីការ កសាង សំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលា ដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី  ។

CATEGORIES
Share This