យុវជនគ្រប់អាយុបោះឆ្នោត ជាង១ពាន់នាក់ ត្រូវបានបញ្ជូលជាសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ស្រុកភ្នំស្រុក
បន្ទាយមានជ័យ ៖ គណបក្សប្រជាជនកម្ពុជាស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានប្រកាសបញ្ជូលយុវជនគ្រប់អាយុបោះឆ្នោត ក្នុងឆ្នាំ២០២២ ជាង១ពាន់នាក់ ជាសមាជិកថ្មី ។
ពិធីនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភោជនីយ៍ដា្ឋន រស្មីក្លាន់សៀប ស្ថិតក្នុងភូមិត្រពាំងថ្មត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក បោន ប៊ិន ប្រធានក្រុមការងារចុះជួយស្រុកភ្នំស្រុក និងដោយមានការចូលរួមពីសំណាក់ លោក ឃ្លោក នួយ អនុប្រធានក្រុមការងារគណបក្សខេត្ត ចុះជួយមូលដ្ឋានស្រុកភ្នំស្រុក លោក ជឹម ប៊ុនអាន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សខេត្ត ចុះជួយមូលដ្ឋានសុខភ្នំស្រុក រួមទាំងសមាជិកសមាជិកា យុវជនគណបក្សប្រជាជនកម្ពុជា សរុប១,៦៧៤នាក់ ដោយបានប្រកាសបញ្ជូលយុវជនគ្រប់អាយុបោះឆ្នោត ចំនួន ១,៤៥៦នាក់ ចូលជាសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាស្រុកភ្នំស្រុក ។
ក្រោយប្រកាសនូវសេចក្តីសម្រេចរួចមក តំណាងយុវជន បានលើកឡើងថា តាមរយៈការតាមដាន និងសង្គេតយ៉ាងយកចិត្តទុកដាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ពិសេសបាននាំមកនូវសន្តិភាពពេញលេញជូនមាតុភូមិ គួរជាទីមោទនៈ ធ្វើឲ្យយុវជនជំនាន់ក្រោយ មានការជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងនិងក្នុងនាមជាយុវជនគណបក្ស សូមធ្វើការប្តេជ្ញាចិត្ត ៖ ១-ប្តេជ្ញា ខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្សឲ្យខានតែបាន ។ ២-ប្តេជ្ញាកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្ស ច្បាប់របស់រដ្ឋ ដល់ប្រជាជនឲ្យបានកាន់តែច្បាស់ ។ ៣-ប្តេជ្ញាថែរក្សាសាមគ្គីឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្ស ជានិច្ចកាលជួយគ្នាទៅវិញទៅមកដើម្បីភាពរីកចម្រើនក្នុងសង្គមជាតិ ។ ៤-ប្តេជ្ញា បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ ។
លោក បោន ប៊ិន ប្រធានក្រុមការងារចុះជួយស្រុកភ្នំស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួសុខទុក្ខពីសំណាក់ ឯកឧត្ដម កែ គឹមយ៉ាន ប្រធានក្រុមការងារាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រី ប្រធានគណៈកម្មការគណៈប្រជាជនកម្ពុជាខេត្តបន្ទាយមាន ជូនពោះសមាជិក-សមាជិការ ដោយក្តីនឹករលឹក និងបានមានប្រសាសន៍ ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ ប្អូនៗ យុវជនគ្រប់អាយុបោះឆ្នោត ទាំង១,៤៥៦នាក់ ក្នុងស្រុកភ្នំស្រុក ដែលបានស្ម័គ្រចិត្ត ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ ។
ក្នុងនោះដែរលោក បានមានប្រសាសន៍ ជឿជាក់លើការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរសម័យទំនើបនេះ ប្រាកដណាស់ដែលមិនមែនចេះតែជឿ លើការញួសញ៉ុង ដោយគ្មានមូលដ្ឋាន និងគ្មានការពិត ពីសំណាក់ក្រុមប្រឆាំងមួយចំនួន ដែលនាំឲ្យប្រទេសជាតិធ្លាក់ក្នុងវិបត្តិដ៏គ្រោះថ្នាក់ ៕