លោក សៅ សំរិត នាំយកថវិកាឯកឧត្តម ស សុខា និងលោកជំទាវ ចូលបុណ្យសពឧបាសក ប៉េង លាង នៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ ៖ លោក សៅ សំរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បាននាំយកថវិការបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ចំនួន ១ ៧៤០ ០០០(មួយលានចិតសិបបួនម៉ឺន)រៀល ចូលបុណ្យសពឧបាសក ប៉េង លាង ដែលត្រូវជាឪពុកបង្កើតរបស់លោក ប៉េង ថេង អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ ។

លោកឧបាសក ប៉េង លាង បានទទួលមរណភាពកាលពីម៉ោង ១៦:៣៦នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕

CATEGORIES
Share This