រថយន្តស៊េរីទំនើប០១គ្រឿងបុកប៉ះនិងម៉ូតូពេញទំហឹងបណ្តាលអោយអ្នកបើកបរម្នាក់របួសធ្ងន់បាក់ជើង

ខេត្តបាត់ដំបង! បុរសម្នាក់បានរងរបួសធ្ងន់បាក់ជើងម្ខាងក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តស៊េរីទំនើប០១គ្រឿងបុកប៉ះនិងម៉ូតូមួយគ្រឿងពេញទំហឹងនៅវេលាម៉ោង ១៨និង១០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងត្បូងផ្សាររោងចក្រ ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

ប្រភពបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកអុិចស៊ីទ័រពណ៌ក្រហមខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1AR-8284 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត លុះទៅដល់ចំណុចកើតហេតុខាងលើភ្លាមនោះក៏ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក F O R T U H E R ពណ៌ស ពាក់ផ្លាកលេខ ONG2(2-0205)បើកបរដោយបុរសជនបរទេសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង និងបានជ្រុលទៅបុកម៉ូតូពេញទំហឹងអោយប៉ើងចូលធុងសំរាមបណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់បាក់ជើងម្ខាងចំណែកម៉ូតូនិងរថយន្តខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ ចំណែកមធ្យោបាយរថយន្តនិងម៉ូតូត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរងចាំដោះស្រាយតាមផ្លូវច្បាប់៕

CATEGORIES
Share This