សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យផ្តល់អំណោយបងប្អូនរងគ្រោះដោយខ្យល់កន្ត្រាក់

បន្ទាយមានជ័យ៖ក្រោយពីផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋចំនួន 107គ្រួសារ ដែលជាគ្រួសារអតីតយុទ្ធជនត្រូវទទួលរងគ្រោះដោយធម្មជាតិខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី 27 ខែមិនាឆ្នាំ 2022 មាន39 គ្រួសារធ្ងន់ធ្ងរស្ថិតនៅភូមិតេជោសន្តិភាព តំបន់ការេ 2 ឃុំប៉ោយចារស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។
នៅព្រឹកថ្ងៃទី 29 ខែមីនាឆ្នាំ 2022 សាខាកាកបាទក្រហមខេត្តដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខនិងបាននាំយកនូវអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនគ្រួសារអតីតយុទ្ធជនដែលទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន 107គ្រួសារធ្ងន់ 39គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ 25គីឡូក្រាម ត្រីខ 10 កំប៉ុង មី1កេស ទឹកត្រី 3ដប មុង1 ភួយ1 សារុង 1 ក្រមា 1 អាវយឺត 2 ជែលលាងសំអាតដៃ2ដង និងតង់ប្លាស្ទិកមួយផ្ទាំង សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ។
​ ឯកឧត្តម អ៊ុំ រាត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ចូលរួមសោកស្ដាយ ទ្រព្យសម្បត្តិផ្ទះសំបែងរបស់បងប្អូនរងគ្រោះដោយខ្យល់កន្ត្រាក់កន្លងមក។ ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរនិងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធ តែងតែចុះជួយដល់បងប្អូនដែលទទួលរងគ្រោះគ្រប់ទីកន្លែងដូចជាធ្វើការរុះរើ ជួសជុលផ្ទះសំបែងឡើងវិញបានទាន់ពេលវេលា ក្នុងនោះផងដែរឯកឧត្តម ក៏បានជំរុញដល់បណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត ចុះពិនិត្យជាក់ស្ដែងដល់គេហដ្ឋានពួកគាត់ផ្ទាល់ ស្ដីពីសុខទុក្ខ ខូចខាតនិងចូលរួមជួយឧបត្ថម្ភដល់គ្រួសារពួកគាត់ទៅតាមលទ្ធភាពអាចជួយបាន ដែរទង្វើនេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្តអាណិតស្រឡាញ់ខ្មែរជួយខ្មែរក្នុងគ្រាលំបាក។ ជាចុងក្រោយឯកឧត្តម អ៊ុំ រាត្រី ក៏បានធ្វើការផ្ដាំផ្ញើដល់បងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់បំផុតពេលមានភ្លៀងឬខ្យល់ ត្រូវរកកន្លែងទីសុវត្ថិភាពពិសេសផ្គររន្ទះ ត្រូវបិទទូរសព្ទជាដាច់ខាត។ បញ្ចប់នៃការផ្ដល់អំណោយរបស់កាកបាទក្រហម ឯកឧត្តម លោកជំទាវ អស់លោកលោកស្រី ក៏បានអញ្ជើញចុះពិនិត្យខ្នងផ្ទះ សាកសួរសុខទុក្ខនិងបានផ្ដល់នូវថវិកា សម្ភារៈមួយចំនួនបន្ថែមទៀត ក្នុងនោះយើងសង្កេតឃើញកងកម្លាំងកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកវីរៈសេនីយ៍ឯក ថូ សេង តំណាងលោកឧត្តមសេនីយ៍ត្រី ប៉ោន បុិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋនិងក្រុមគ្រួសារអតីតកងរាជអាវុធហត្ថខេត្ត ព្រមទាំងបានផ្ដល់ជូននូវអំណោយ ត្រីខ មី មួយគ្រួសារៗ ទទួលបានត្រីខ 4យួរ មីមួយកេសផងដែរ។

CATEGORIES
Share This