ពលរដ្ឋ០២គ្រួសារស្នើសុំអោយអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធពន្លឿនជួយដោះស្រាយ ទំនាស់ព្រំដីដើម្បីទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់

ខេត្តបាត់ដំបង! ប្រជាពលរដ្ឋចំនួន០២គ្រួសាររស់នៅភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានស្នើសុំអោយអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធពន្លឿនជួយដោះស្រាយ ទំនាស់ព្រំដីជូនពួកគាត់ដើម្បីទទួលបានប្លង់កម្មសិទ្ធិកាន់កាប់ស្របច្បាប់។

លោក ឡិន អាន និងលោកស្រី ឡិន សាវេត ដែលរស់នៅអាស្រ័យផលលើដីចំណុចភូមិសាស្ត្រខាងលើ បានប្រាប់អ្នកយកព័ត៌មានយើងកាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា ករណីទំនាស់ព្រំដីខាងលើនេះបានកើតមានរយៈពេលជាង ១០ឆ្នាំមកហើយប៉ុន្តែដោះស្រាយមិនចេះចប់សោះដោយសារតែអាជ្ញាធរហាក់ដូចជាខ្លាច អំណាចខាងភាគីទំនាស់ម្ខាងទៀតដែលមិនគោរពតាមកិច្ចព្រមព្រៀង និងស្នាមមេដៃដែលសម្របសម្រួលដោយអាជ្ញាធរនិងមន្ត្រីជំនាញ។

លោក ឡិន អាន បានបញ្ជាក់ថា រយៈពេលកន្លងមកអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធបានចុះមកធ្វើការសម្របសម្រួលបញ្ចប់ម្តងហើយ ដោយភាគីទាំងសងខាងបានព្រមព្រៀងទទួលដឹងលឺព្រំដី និងបានផ្តិតមេដៃយល់ព្រមរៀងខ្លួនទុកជាភស្តុតាងចំពោះច្បាប់ម្តងហើយ តែក្រោយមកភាគីម្ខាងទៀតបានមកដកបង្គោលព្រំចោល ព្រមទាំងបានចូលមកកាប់បំផ្លាញដំណាំរបស់លោកចោលអស់ ដូច្នេះលោកសូមសំណូមពរទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ សូមមេត្តាជួយពន្លឿនដោះស្រាយនូវទំនាស់ព្រំដីអោយបានលឿនដើម្បីទទួលបានប្លង់កម្មសិទ្ធិយកមកកាន់កាប់ និងបានសាងសង់លំនៅឋានផងដែរ។

ពាក់ព័ន្ធទៅនិងការលើកឡើងខាងលើ លោក ជា សម្បត្តិ អភិបាលស្រុកថ្មគោល បានអោយដឹងដែរថា អភិបាលរងលោកពីររូបបានដោះរឿងនិងចង់វិលក្បុងហើយ ដោយសារបងប្អូនគាត់ គាត់មិនព្រមគ្នា  ដោយឡែកអភិបាលរងស្រុកដែលទទួលបន្ទុកដោះស្រាយលោកថា ដីអត់ទាន់មានប្លង់បើទៅតុលាកា ក៏តុលាកាអត់ដោះអោយដែរ ខុសត្រូវគ្នាបងប្អូនឯងសម្របសម្រួលគ្នាទៅ ៕ 

CATEGORIES
Share This