បញ្ជូនខ្លួនបុរស០២នាក់ក្រោយបន្លំខ្លួនធ្វើជាសមត្ថកិច្ចកំហែងទារ ប្រាក់ពីជនរងគ្រោះ
ខេត្តបាត់ដំបង! សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជូនខ្លួនមនុស្សចំនួន០២នាក់ទៅកាន់អយ្យការ នៃសាលាដំបូងខេត្តដើម្បីវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់ចំពោះបទកំហែងយក។
បុរសទាំងពីរនាក់ដែលត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អយ្យការ នៃសាលាដំបូងខេត្តនាថ្ងៃនេះរួមមាន ទី១-ឈ្មោះ ឯម សុវិសាល ភេទប្រុស អាយុ៣៤ឆ្នាំ និងទី២-ឈ្មោះ ឯម សុវិសេដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ ដែលទាំង០២នាក់មានទីលំនៅក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានបញ្ជាក់ថា ការអនុវត្តនូវវិធានការនេះគឺស្របតាមពាក្យបណ្តឹង របស់ជនរងគ្រោះ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្រប សម្រួលលនីលើតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៧និង២០នាទី នៅចំណុចផ្សារភូពុយ ស្ថិតនៅ ក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង និងចំណុចភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយដកហូតបាន ៖
-ទូរស័ព្ទដៃចំនួន ០៥គ្រឿង -រថយន្ដម៉ាកTOYOTA Revo ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-4428-រថយន្ដម៉ាក NISSAN NAVARAពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-9124។