បញ្ចប់អធិករ នៅវត្តសុវណ្ណគង្គាធារាមចារថ្មី ត្រឹមលក្ខខ័ណ្ឌ ៧ចំណុចដល់ចៅអធិការវត្តបន្តដឹកនាំ

បន្ទាយមានជ័យ ៖ រឿងរាវអធិករនៅវត្តសុវណ្ណគង្គាធារាមចារថ្មី ស្ថិតភូមិផាត់សណ្តោង ឃុំគោកបលង័្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលស្ទឺតែក្លាយទៅជា ទំនាស់ហិង្សាទ្រង់ទ្រាយធំរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ រាប់ពាន់នាក់ ត្រូវបានដោះស្រាយបញ្ចប់ ត្រឹមលក្ខខ័ណ្ឌ ៧ចំណុច ជូនដល់ព្រះគ្រូចៅអធិការវត្ត បន្តដឹកនាំ ។

ការប្រជុំដោះស្រាយបញ្ចប់នេះ ប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅសាលាពុទ្ធិកវិទ្យាល័យសម្តេច ជា ស៊ីម ស្ថិតក្នុងបរិវេណវត្តស្វាយចាស់ នៃក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយបានបង្កើតគណៈកម្មការមួយក្រុមដឹកនាំដោយលោក ឈឿន គ្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ ដោយអង្គប្រជុំ បានសម្រេចដាក់ចេញនូវលក្ខខ័ណ្ឌ ៧ចំណុចជូនដល់ដល់ព្រះគ្រូចៅអធិការវត្តព្រះនាម ម៉ៃ ផល្លា អនុវត្តន៍ និងបន្តដឹកនាំវត្តសុវណ្ណគង្គាធារាមចារថ្មី ជាបន្តទៀត ដែលលក្ខខ័ណ្ឌទាំងនោះ រួមមាន ៖ ១-រក្សាព្រះតេជគុណ ម៉ៃ ផល្លា ជាព្រះគ្រូចៅអធិការវត្តសុវណ្ណគង្គាធារាមចារថ្មី ដដែល ។ ២-វត្តសុវណ្ណគង្គាធារាមចារថ្មី ត្រូវស្ថិតក្រោមការស៊ើបអង្កេត តាមដាន ត្រួតពិនិត្យរបស់មន្ត្រីសង្ឃគ្រប់ឋានានុក្រម និងអាជ្ញាធរពាក់ព័ន្ធ ។ ៣-ត្រូវគោរពតាមការណែនាំ របស់ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម និងធ្វើការទំនាក់ទំនង ជាមួយសាលាគណ សាលាអនុគណ និងអាជ្ញាធរពាក់ព័ន្ធ ។ ៤-មិនត្រូវជេរប្រមាថ ព្រះមន្ត្រីសង្ឃ គ្រប់ឋានានុក្រម និងថ្នាក់ដឹកនាំ អាជ្ញាធរជាសាធារណៈ ។ ៥-ថវិកាវត្ត ត្រូវដាក់ក្នុងកុងធនាគារ ។ ៦-មិនត្រូវបង្កបាតុភាព ឬផ្សព្វផ្សយ(Live Video) សកម្មភាពផ្សេង ៗ តាមបណ្តោយសង្គម ដែលប៉ះពាល់ដល់ព្រះពុទ្ធសាសនា ។ ៧-ត្រូវធ្វើជាមនុស្សល្អ និងប្រើប្រាស់អាកប្បកិរិយា ក្រមសីលធម៌ឲ្យបានសមរម្យ ។

គួររំលឹកថា រឿងរ៉ាវអធិករដែលត្រូវបាន ប្រជុំដោះស្រាយ ខាងលើ ផ្តើមចេញពីការមិនពេញចិត្ត របស់ប្រជាពលរដ្ឋរាប់ពាន់នាក់ ដែលអះអាងថា ព្រះចៅអធិការវត្តសុវណ្ណគង្គាធារាមចារថ្មី ព្រះនាម ម៉ៃ ផល្លា មិនដែលបានកសាងអ្វីទាំងអស់ ក្រៅតែពីយកលុយដាក់ក្នុងហោរប៉ៅ ចែកបក្សពួកខ្លួនចាយវាយ ពេលមានបុណ្យទានធំម្តងៗ ។ ហើយគណៈកម្មកាវត្តចាស់ៗ ត្រូវលោកដេញចេញពីវត្តទុកតែគណៈកម្មកាក្មេង ៗ ឲ្យនៅក្នុងវត្តប៉ុណ្ណោះ ។ ពេលមានពិធីបុណ្យទានធំ ៗ ម្តង ៗ ប្រជាពលរដ្ឋណាដែលលោកគ្រូចៅអធិការ ពេញចិត្តក៏ឲ្យចូលមកលក់ក្នុងវត្ត ដោយសេរី តែប្រជាពលរដ្ឋណាដែលលោកគ្រូចៅអធិការមិនពេញចិត្ត គឺ មិនឲ្យចូលលក់ក្នុងវត្តនោះទេ ក្រៅពីនោះ ព្រះចៅអធិការវត្តតែងតែដាក់មេក្រូបំពងសំលេងខ្លាំង ពេលថ្ងៃសិល និងថ្ងៃបុណ្យធំៗ ធ្វើឲ្យរំខានប្រជាពលរដ្ឋរស់នៅជិតវត្តនេះយ៉ាងខ្លាំង ។ ទើបអាជ្ញាធមមូលដ្ឋាន សមត្ថកិច្ច និងប្រជាពលរដ្ឋ  នាំគ្នាប្តឹងទំលាក់ព្រះចៅអធិកាវត្ត មិនឲ្យគង់នៅក្នុងវត្តនេះតែម្តង ។

ដោយឡែក ប្រជាពលរដ្ឋ១ក្រុមទៀត ដែលស្រឡាញ់ព្រះចៅអធិការ ដោយស្មោះស្ម័គរាប់រយគ្រួសារ បាននាំគ្នាផ្តិតមេដៃ គាំទ្រព្រះចៅអធិការ មិនឲ្យគេទំលាក់លោកចេញ ដោយប្រជាពលរដ្ឋទាំងនោះ បានអះអាងថា ព្រះចៅអធិការបានទទួលរងនៅភាពអយុត្តិធម៌ ព្រោះព្រះចៅអធិការ មានភាពស្អាតស្អំ បានប្តឹងមកមន្ទីរធម្មការខេត្ត ជួយពិនិត្យឲ្យបានសុក្រឹក សំរាប់ព្រះចៅអធិកា ឲ្យបានត្រឹមត្រូវកុំឲ្យលំអៀង ព្រះព្រះចៅអធិការ ម៉ៃ ផល្លា មិនបានធ្វើអ្វីខុសនោះឡើង ៕

 

CATEGORIES
Share This