បុរស០២នាក់បានស្លាប់ដោយសារលង់ទឹកក្នុងពីរករណីផ្សេងគ្នា

ខេត្តបាត់ដំបង! យ៉ាងហោចណាស់មានបុរស០២នាក់បានស្លាប់ដោយសារលង់ទឹកក្នុងពីរករណីផ្សេងគ្នានៅក្នុងភូមិសាស្ត្រស្រុកសង្កែ និងស្រុករតនៈមណ្ឌល។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានបង្ហាញថា ករណីទី០១បានកើតឡើងនៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៣ ស្ថិតនៅចំណុចក្រុមទី០២ ភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជនរងគ្រោះមាន ឈ្មោះ ងួន គឹម ភេទប្រុស អាយុ ៨៦ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានស្លាប់ដោយសារលង់ទឹកស្រះខាងមុខផ្ទះ។

ករណីទីពីរបានកើតឡើងនៅវេលាម៉ោង ៨និង៣៥នាទីព្រឹក ថ្ងៃទី ២៩. ខែមករា.ឆ្នាំ២០២៣ នៅចំណុអន្លង់កំពូល ក្នុងស្ទឹងសង្កែ.ស្ថិតក្នុងភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឋល ខេត្តបាត់ដំបង ដែលជនរងគ្រោះមាន ឈ្មោះ វឹង ហ៊ាង (ហៅហើម) ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឋល ខេត្តបាត់ដំបង។បានយកមោងទៅដាក់ត្រីនៅចំណុអន្លង់កំពូល ក្នុងស្ទឹងសង្កែ.ស្ថិតក្នុងភូមិអូរល្មូន ឃុំផ្លូមាស ស្រុករតនមណ្ឋល ខេត្តបាត់ដំបង បានលង់ទឹកស្លាប់ក្រោយចុះដាក់ម៉ងក្នុងស្ទឹងសង្កែ។

ក្រោយទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យនិងកំណត់ហេតុប្រគល់សាកសពអោយខាងសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។

 

CATEGORIES
Share This