ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយលួចដុតផ្ទះពលរដ្ឋឆេះអស់០១ខ្នងទាំងស្រុង

ខេត្តបាត់ដំបង ! ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុករតនៈមណ្ឌលឃាត់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាពលួចដុតផ្ទះពលរដ្ឋឆេះអស់០១ខ្នងទាំងស្រុងនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៣ ស្ថិតនៅចំណុចក្រុមទី០៣ ភូមិ តាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្ត បាត់ដំបង។

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ យ៉ុង វេត ហៅ វ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចដុតផ្ទះពលរដ្ឋ០១ខ្នងទំហំ ៤ម៉ែត្រx១២ម៉ែត្រ សង់អំពីឈើ ជញ្ជាំងក្ដា ប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ តាន់ សុខមេសា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយសម្ភារខូចខាតសរុបគិតជាទឹកប្រាក់អស់ប្រហែលចំនួន ៧៥០០ដុល្លា។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាននិងសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋខាង ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យ និងបានកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

CATEGORIES
Share This