គ្រួសាររងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកឯកភ្នំ

ខេត្តបាត់ដំបង៖ នៅថ្ងែទី ២៣ ខែមករា ឆ្នាំ២០២៣ លោក លោក ម៉ិល សុផល ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ១ ខ្នង ស្ថិតនៅភូមិ រហាលសួង ឃុំ ព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

នាឱកាសនោះ លោកប្រធានគណ:កម្មាធិការអនុសាខាស្រុក បានបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ និងចូលរួមសោកស្តាយពីសំណាក់ពីសំណាក់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ដែលជានិច្ចកាលលោកតែងតែគិតគូដល់សុខទុក្ខប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយបែបនេះ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និងបានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួន និងបង្ការពីការរីករាលដាល ពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ និង២ចូលរួម របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ ។

សម្ភារផ្តល់ជូនរួមមាន៖ អង្ករ៥០ គីឡូ ,មី ២ កេស ,ទឹកត្រី ២យួរ ,ទឹកស៊ីអ៊ីវ ២ យួរ ,ទឹកសុទ្ធ ១កេស ធំ,ត្រីខ ២ យួរ និង ថវិកា ១០ម៉ឺនរៀលផងដែរ ។

CATEGORIES
Share This