អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ជាង៣០០នាក់នៅសង្កាត់អូរចារ

បាត់ដំបង ៖ អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ឯកឧត្តម ឈាង វុន និងឯកឧត្តម ច័ន្ទ សុផល រួមជាមួយ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិកក្រុមប្រឹក្សាខេត្តផងនោះ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជាង៣០០នាក់នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅក្នុងបរិវេណសាលាមត្តេយ្យសិក្សាអូរចារ ស្ថិតក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ដោយឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ផ្តោតសំខាន់សំដៅចូលរួមត្រេកអរជាមួយប្រជាពលរដ្ឋក្នុងសង្កាត់អូរចារដែលបានសហការជាមួយឯកឧត្តមនិងថ្នាក់ដឹកនាំខេត្តក្នុងការតស៊ូទាមទារការពារផលប្រយោជន៍ដីធ្លីនេះសម្រាប់ធ្វើសាលាមតេយ្យបម្រើផលប្រយោជន៍រួមរបស់ភូមិអូរចារ សម្រាប់ធ្វើការបណ្តុះបណ្តាលអោយកូនចៅជំនាន់ក្រោយចាប់ផ្ដើមបានរៀនសូត្រ ។

ឯកឧត្តម ឈាង វុន អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបងបានបន្តថា សាលាមត្តេយ្យនេះមានផលប្រយោជន៍ខ្លាំង ក្រៅពីការបណ្តុះបណ្តាលក្មេងអោយទៅជាធនធានមនុស្សអោយល្អសម្រាប់ប្រទេសជាតិ ក៏ជាការផ្តល់ទំនុកចិត្តដល់បងប្អូនដែលជាអាណាព្យាបាល អាចយកកូនមកផ្ញើររៀនសូត្យបានដោយមិនមានការព្រួយបារម្ភពីសុវត្ថិភាពនិងអាចអោយបងប្អូនមានឱកាសប្រកបរបររកស៊ីបានស្រួលពេញមួយថ្ងៃផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This