រថយន្តTOYUTAព្រូស០១គ្រឿងបុកអ្នកថ្មើរជើងម្នាក់ពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមៗ
ខេត្តបាត់ដំបង! បុរសម្នាក់បានស្លាប់ភ្លាមៗខណៈកំពុងដើរតាមដងផ្លូវត្រូវបានរថយន្តTOYUTAព្រូសមិនស្គាល់សាវតា០១គ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលបុកពេញទំហឹងបណ្តាលអូសរុញជាង២០ម៉ែត្រ។
សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២០និង១០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពបានអោយដឹងថា
នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ឈ្មោះ សាន ជឿន អាយុ ៥៨ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បានថ្មើរជើងក្នុងទិសដៅពីជើងទៅត្បូង លុះទៅដល់ចំណុចកើតហេតុខាងលើភ្លាមនោះក៏ស្រាប់តែមានរថយន្តដែលគេស្គាល់ថាម៉ាកTOYUTAព្រូស បើកបរក្នុងល្បឿនយ៉ាងលឿនទិសដៅពីត្បូងទៅជើង និងបានជ្រុលទៅបុកពេញទំហឹងអោយប៉ើងរុញជាង២០ម៉ែត្របណ្តាលអោយស្លាប់ភ្លាមៗចំណែករថយន្តគេចខ្លួនបាត់ស្រម៉ោលតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុនិងបានប្រគល់សពជនរងគ្រោះទៅអោយសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនគរបាលការិយាល័យជំនាញកំពុងស្រាវជ្រាវដើម្បីយកមកដោះស្រាយតាមផ្លូវច្បាប់៕