ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្រោយធ្វើសកម្មភាពគាស់ទម្លុះទម្លាយ លួចយកទ្រព្យសម្បត្តិ

បាត់ដំបង ៖ ជនសង្ស័យ ចំនួន០៣នាក់ ត្រូវបានកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការបង្ក្រាប​ឃាត់ខ្លួន ពាក់ព័ន្ធ ករណីលួច​មាន​ស្ថានទម្ងន់ទោស​ (​គាស់​ទ្វារផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​)​ ។

លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ​បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង​ ១៦និង២០​នាទី ថ្ងៃទី​ ៣១​ ខែធ្នូ​ ឆ្នាំ​២០២២​ ​នៅចំណុច​ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ និងបានធ្វេីការនាំខ្លួនជនសង្ស័យ​០១​នាក់​ ឈ្មោះ​ មឿន​ ចាន់​ថន​ ភេទប្រុស​ អាយុ៣៤​ឆ្នាំ​ មានទីលំនៅ​ភូមិ​ទួល​តាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង ។

​ក្រោយបាន​ធ្វេីការ​ឃាត់ខ្លួន សាកសួរ​រួច​ កម្លាំង​យេីង​បាន​ធ្វេីការ​ស្រាវជ្រាវ​ រហូតឈានដល់ធ្វេីការឃាត់ខ្លួនជនសង្ស័យ​ បានចំនួន​ ០២​នាក់ទៀត នៅថ្ងៃទី​០១​ ខែមករា​ ឆ្នាំ​២០២២៣ វេលាម៉ោង​ ១១និង៤០​នាទី​ នៅ​ចំណុច​ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ដែលជនសង្ស័យទី១-ឈ្មោះ​ ភិន​ ថា​វី​ ភេទប្រុស​ អាយុ​៣៦​ឆ្នាំ និងទី២-​ឈ្មោះ​ តូច​ សុភាសិត​ ហៅ​ ពៅ​ ភេទប្រុស​ អាយុ​៣៨​ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​  និងវត្ថុតាងដកហូតរួមមាន​ ៖ ទ្វារ​ឈេី​ ០៥​ សន្លឹក, ក្តារឈេី​ ចំនួន​០២​សន្លឹក, ឈេីគ្រែ​ប្រអប់​ ចំនួន​០២​សន្លឹក​, ឈេី​ ០៤​ដុំ​, ម៉ូតូ​ ០១​ គ្រឿង​ ម៉ាកស៊ូស៊ូគីវីវ៉ា​ ពណ៌​ ក្រហម​ ស៊េរីចាស់គ្មាន​ស្លាកលេខ ។

គួររំលឹកថា កាល​ពី​ថ្ងៃទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលាម៉ោង​ ០០និង០២​នាទី​ នៅ​ចំណុច​ភូមិ​ដង្កោទាប​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ជនសង្ស័យ​ខាងលើ​ រួម​ជាមួយ​បក្សពួក​ ចំនួន​០២​នាក់ទៀត ដែល​កំពុង​រត់គេចខ្លួន​ បាន​ធ្វេី​សកម្មភាពផ្លោះ​របង​ ចូល​គាស់​ផ្ទះ​ លួច​យក​ទ្រព្យសម្បត្តិ​របស់​ ជនរងគ្រោះ​ឈ្មោះ​ ឆេង​ គឹមលាង​ ភេទស្រី​ អាយុ​៤៥​ឆ្នាំ​ មានទីលំនៅ​ភូមិ​កំពង់ក្របី​ សង្កាត់​ស្វាយប៉ៅ ក្រុងបាត់ដំបង ដែល​សម្ភារៈ​បាត់​បង់​រួម​មាន​ ៖​ ទ្វារឈេី​ ចំនួន​ ០៥​ សន្លឹក​, គ្រែ​ ឈេី​ ចំនួន​ ០១​, ឈេី​ធ្នង់​ ចំនួន​ ០៨​ ដុំ, ទ្វារដែក​ ចំនួន​ ០៤​, ទ្រុង​ដែក​ ចំនួន​ ០១​, ជេីង​ម៉ាស៊ីន​ដេរ​ ចំនួន​ ០១​, គម្រប​ម៉ាស៊ីន​ ត្រាក់ទ័រ​ចំនួន ០១​ ។

ក្រោយឃាត់ខ្លួន ជនសង្ស័យខាលើរហូតមកដល់ពេលនេះ ត្រូវការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

ដោយ ៖ សាលី

CATEGORIES
Share This