អភិបាលខេត្តប៉ៃលិនប្រគល់ម៉ូតូ២គ្រឿងជូនដល់ សិស្សប្រឡងជាប់និទ្ទេស A
ប៉ៃលិន ៖ នៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣នេះឯកឧត្តមអ៊ី ឈាន និងលោកជំទាវបាន ស្រីមុំ បានជួបសំណេះសំណាលនិងនាំយកម៉ូតូចំនួនពីរគ្រឿងទៅចែកជូនសិស្សប្រឡងជាប់និទ្ទេស A ចំនួនពីរនាក់ និងសិស្សជាប់និទ្ទេស B ចំនួន២៩នាក់ក៍ទទួលបាន២០ម៉ឺនរៀលផងដែរ។
ឯកឧត្ត អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិនបានក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ នៅឲ្យឆ្ងាយពីគ្រឿងញៀនព្រោះគ្រឿងញៀនវាបំផ្លាញគ្រួសារយើងបំផ្លាញអនាគត់យើង។
ក្នុងកិច្ចសំណេះសំណាលនេះលោកជំទាវ បានស្រីមុំអភិបាលខេត្តប៉ៃលិន បានផ្តាំផ្ញើដល់សិស្សដែលប្រឡងជាប់សូមបន្តការរៀនសូត្រដើម្បីយកចំណេះដឹង មកជួយអភិវឌ្ឍន៍ខេត្តប៉ៃលិនយើង កុំបណ្តោយខ្លួនឲ្យធ្លាក់ក្នុងឩុបាយមុខនាំឲ្យខូចអនាគត់និងធ្វើឲ្យក្តីសង្ឃឹមរបស់ឪពុកម្តាយត្រូវបាត់បង់និងខកចិត្ត។
សូមបញ្ជាក់ថាខេត្តប៉ៃលិនសិស្សប្រឡងជាប់និទ្ទេសA ចំនួន០២នាក់(ស្រី) ជាប់និទ្ទេស B ចំនួន២៩នាក់ ស្រី២៥នាក់ ជាប់និទ្ទេស C ចំនួន ៦៦នាក់ ស្រី៤៣នាក់ ជាប់និទ្ទេស D ចំនួន១៣៦នាក់ ស្រី៨៧នាក់ និងនិទ្ទេស E ចំនួន១៦៨នាក់ ស្រី៩៤នាក់៕