អគ្គិភ័យបានលេបត្របាក់អគារបុគ្គលិករបស់រដ្ឋ០១ខ្នងដោយមិនដឹងមូលហេតុ

ខេត្តបាត់ដំបង ! អគ្គិភ័យមួយបានឆាបឆេះអគារបុគ្គលិករបស់រដ្ឋ០១ខ្នងផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចុះអន្តរាមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ០០និង៤០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចទីតាំងកសិដ្ឋានផលិតពូជស្រូវទួលសំរោង ស្ថិតក្នុងក្រុមទី២២ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ករណីអគ្គិភ័យកើតឡើងនេះដែរបណ្តាលឲ្យឆេះអគារបុគ្គលិករបស់រដ្ឋ០១ខ្នង០៤បន្ទប់សម្រាប់ស្នាក់នៅ០៤គ្រួសារ ដែលមានទំហំ ៦ម៉ែត្រx៣៦ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងថ្មប្រក់ស៊ីប្រូ (ខូចខាត៩០%) ដែលមានគ្រួសាររងគ្រោះទី/១.ឈ្មោះ ឆាយ ឈីម ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅក្នុងភូមិអូរញរ ឃុំបឹងព្រីង សម្ភារក្នុងបន្ទប់ខូចខាតទាំងស្រុង គិតជាទឹកប្រាក់ប្រហែល ១២០,០០០,០០០រៀល។ /ទី២.ឈ្មោះ ហ៊ីង សាង ភេទស្រី អាយុ៧០ឆ្នាំ  រស់នៅក្នុងភូមិអូរញរ ឃុំបឹងព្រីង  សម្ភារក្នុងបន្ទប់ខូចខាតទាំងស្រុង គិតជាទឹកប្រាក់ប្រហែល ២០,០០០,០០០រៀល ។/៣.ឈ្មោះ ញ៉ុង សួន ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅក្នុងភូមិអូរញរ ឃុំបឹងព្រីង  សម្ភារៈខូចខាតមាន  -ម៉ូតូ០១គ្រឿង និងសម្ភារមួយចំនួនខូចខាតទាំងស្រុង គិតជាទឹកប្រាក់ប្រហែល ២០,០០០,០០០រៀល ។ /ទី៤.ឈ្មោះ ជួរ រតន: ភេទប្រុស អាយុ៥២ឆ្នាំ  រស់នៅក្នុងភូមិអូរញរ ឃុំបឹងព្រីង  សម្ភារក្នុងបន្ទប់ខូចខាតគ្មាន 

សរុបគិតជាទឹកប្រាក់ទាំងអស់ប្រហែល ១៦០,០០០,០០០រៀល ( មួយរយហុកសិបលានរៀល ) ។

ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះដែរភ្លាមៗនោះសមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យ០៤គ្រឿង ក្នុងនោះរថយន្តស្រុក០១គ្រឿង និងរថយន្តការិយាល័យ០៣គ្រឿង) ដោយប្រើប្រាស់ទឹកអស់០៥ឡាន ទើបគ្រប់គ្រងបានទាំងស្រុងមិនឱ្យឆេះរាលដាលបន្ត ចំណែកមូលហេតុកំពុងធ្វើការស្រាវជ្រាវ ។

CATEGORIES
Share This