ឯកឧត្តម ស សុខា អាជីវករក្រៅប្រព័ន្ធគឺមានតម្លៃខ្ពស់ ពិសេសបានផ្តល់ជាគ្រឹះដ៏សំខាន់ក្នុងការបង្ករលក្ខណៈ អោយស្ថេរភាពនៃសេដ្ឋកិច្ចក្នុងខេត្តមានភាពមួយគ្រប់គ្រងបាន

ខេត្តបាត់ដំបង! នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានជួបសំណេះសំណាល ផ្តល់អំណោយស្បៀងអាហាររបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ជូនពលរដ្ឋចំនួន ១៥០នាក់ និងពិសាអាហារសាមគ្គីជាមួយក្រុមអាជីវកម្មក្រៅប្រព័ន្ធ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នាឱកាសនោះដែរ ឯកឧត្តម ស សុខា បានមានប្រសាសន៍ ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង ហើយថ្វីត្បិតតែថ្ងៃនេះបើទោះបីជាមាការជួបជាលក្ខណៈតូចមែន ប៉ុន្តែក៏ជាការចាប់ផ្តើមដូចតំណាងអាជីវករបានលើកឡើង ហើយការងារនេះឯកឧត្តមក៏ដូចជាលោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងនិងបន្តរៀបចំជាបន្តបន្ទាប់ទៀតធ្វើដើម្បីផ្តល់ភាពកក់ក្តៅជូនដល់ពុកម៉ែបងប្អូន ជាពិសេសបងៗអាជីវករក្រៅប្រព័ន្ធដែលដើរតួនាទីដ៏សំខាន់កន្លងមកដោយបានជួយសម្របសម្រួលក្នុងការស្តារសេដ្ឋកិច្ចក្នុងខេត្តរបស់យើងដោយការដឹកជញ្ជូនពីទីតាំងមួយទៅទីតាំងមួយ ពីកន្លែងមួយទៅកន្លែងមួយក្នុងតម្លៃសមរម្យ។

ឯកឧត្តមបានបន្តថា ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លូ អភិបាលខេត្ត ក៏នៅតែបន្តយកចិត្តទុកដាក់រាល់ទុក្ខលំបាករបស់ពុកម៉ែបងប្អូនដែលហៅថាអាជីវករក្រៅប្រព័ន្ធ ហើយសម្រាប់ឯកឧត្តមផ្ទាល់ អាជីវករក្រៅប្រព័ន្ធនេះគឺមានតម្លៃខ្ពស់ ជាពិសេសបានផ្តល់ជាគ្រឹះដ៏សំខាន់ក្នុងការបង្ករលក្ខណៈធ្វើម៉េចអោយស្ថេរភាពសេដ្ឋកិច្ចក្នុងខេត្តរបស់យើងមានភាពមួយហៅថាគ្រប់គ្រងបាន ព្រោះបើគ្មានការដឹកជញ្ជូនមនុស្សក្នុងតម្លៃសមរម្យ ពីទីតាំងមួយទៅទីតាំងមួយ កម្ពុជារបស់យើងនិងខេត្តរបស់យើងបែបមិនមានស្ថេរភាពនយោបាយ និងស្ថេរភាពសេដ្ឋកិច្ចនោះទេ។

គួរបញ្ជាក់ផងដែរថា អំណោយជាស្បៀងអាហារដែលបានផ្ដល់ជូននាពេលនេះ ក្នុងម្នាក់ៗទទួលបាន -អង្ករ ២៥គីឡូក្រាម – ទឹកសុទ្ធ០១កេស -ត្រីខ០១យួរ -ទឹកត្រី០១យួរ -ទឹកស៊ីអ៊ីវ០១យួរ -មី០១កេស និងថវិកា ៥ម៉ឺនរៀល។

CATEGORIES
Share This