អភិបាលខេត្តប៉ៃលិនក្រើនរំលឹកដល់ មន្ត្រីរាជការទើបទទួលតំណែងថ្មីត្រូវបំរើសេវាសាធារណៈជូនពលរដ្ឋឲ្យ ទាន់ពេលវេលានិងបង្ក្រាបក្មេងទំនើងល្បែងស៊ីសង
ខេត្តប៉ៃលិន ៖ការបង្ក្រាបក្មេងទំនើង ល្បែងស៊ីសងបំរើសេវាសាធារណៈជូនពលរដ្ឋឲ្យទាន់ពេលវេលាតែងតែត្រូវបានលោកជំទាវបាន ស្រីមុំ ក្រើនរំលឹកដល់ មន្ត្រីរាជការទើបទទួលតំណែងថ្មីអោយអនុវត្ត។
លោកជំទាវបានលើកឡើងជាថ្មីម្តងទៀតកាលរសៀលថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២២នៅសាលប្រជុំសាលាខេត្តបានក្នុងពិធី ប្រកាសតែងតាំងនាយករដ្ឋបាលខេត្ត ប្រធានច្រកទ្វាអន្តរជាតិព្រំ អភិបាល អភិបាលរងក្រុង-ស្រុក។
ក្រៅពីការលើកឡើងខាងលើលោកជំទាវបានបន្ថែមអោយមានការខិតខំប្រឹងប្រែងអភិវឌ្ឍន៍តំបន់របស់ខ្លួនឲ្យបានកាន់តែល្អប្រសើរឡើង និងត្រូវគិតគូរដោះស្រាយបញ្ហាមួយចំនួនដូចជាទប់ស្កាត់បញ្ហាគ្រឿងញៀននិងចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូរីដ ១៩ដោយខិតខំធ្វើយ៉ាងណាឲ្យទទួលបាននូវលទ្ធផលល្អតាមរយៈកាផ្សព្វផ្សាយវិធានការរបស់រាជរដ្ឋាភិបាល បីកុំបីការពារព្រមទាំងអនុវត្ត វិធានការនានារបស់ក្រសួងសុខាភិបាល និងត្រូវពិនិត្យដោះស្រាយរាល់ជម្លោះដីធ្លីបញ្ហាអំពើហិង្សាក្នុងគ្រួសារ ព្រមទាំងបន្តផ្តល់ជូន ប្រជាពលរដ្ឋក្រីក្រ ទាំងជួយដោះស្រាយ បញ្ហាតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបាន ត្រឹមត្រូវ និងច្បាស់លាស់ និងដោយសន្តិវិធី ទប់ស្កាត់បញ្ហាឆ្លងដែនខុសច្បាប់។
លោកជំទាវអភិបាលខេត្តបានណែនាំ ក្រើនរំលឹកឱ្យមន្ត្រីទើបតែងតាំងថ្មីបន្តខិតខំ បំពេញភារកិច្ចរបស់ខ្លួន ដោយត្រូវសាមគ្គី ផ្ទៃក្នុងឱ្យបានល្អ យកចិត្តទុកដាក់ជួយ ដោះស្រាយបញ្ហាប្រឈមនានារបស់ ប្រជាពលរដ្ឋ ឱ្យទទួលបានលទ្ធផលល្អ ប្រសើរ ដើម្បីបន្តអភិវឌ្ឍខេត្តប៉ៃលិនឱ្យ មានការរីកចម្រើនជានិរន្ត។
លោកសៀ សុខុម អភិបាលស្រុកសាលាក្រៅដែលទើបតែងតាំងបានធ្វើការបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រកបដោយសេចក្កីសោមនស្សរីករាយឥតឧបមា ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧប៉នាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអ៊ី ឈានប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន ដែលបានផ្ដល់នូវការសន្តោសប្រោសប្រណី និងមានសេចក្តីទុកចិត្ត ហើយតែងតាំងអភិបាល អភិបាលរងក្រុង.ស្រុកនាពេលនេះ។
សូមបញ្ជាក់ថាការតែងតាំងនិងផ្ទេរភារកិច្ច មន្ត្រីរាជការនាថ្ងៃនេះគឺ អភិបាលក្រុងប៉ៃលិន- អភិបាលរងក្រុងម្នាក់ អភិបាលស្រុកសាលាក្រៅ អភិបាលរងស្រុកចំនួន២រូប នាយករដ្ឋបាលសាលាខេត្តនឹងនាយករដ្ឋបាលស្រុកសាលាក្រៅរួមនិងប្រធានច្រកទ្វារត្រួតពិនិត្យអន្តរជាតិព្រំផងដែរ៕