គ្រួសារប្រជាពលរដ្ឋ ងាយរងគ្រោះមានជីវភាពក្រីក្រចំនួន ៣ គ្រួសារ ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងបាត់ដំបង

បាត់ដំបង​៖​ នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា  ឆ្នាំ២០២២ នេះលោក ផេង សិទ្ធី  ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង  និងសហការីបាន ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ជនចាស់ជរា មានជីវភាពក្រីក្រ ចំនួន ៣ គ្រួសារ មកពីភូមិរំចេក១ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង ។

នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាក្រុង បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាក ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ។ 

លោកប្រធាន ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តបង្កើនការប្រុងប្រយត្ន័បន្ថែមទៀត ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្នុងនោះសូមអោយជៀសផុតពីជំងឺកូវីដ-១៩ រៀនរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់ដូស និងបានគ្រប់ៗគ្នា។

សម្ភារៈអនុសាខាផ្តល់ជូន ១គ្រួសារ ទទួលបាន៖អង្ករ២៥គីឡូ,មី១កេស ត្រីខ ១ យួរ ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរទឹកបរិសុទ្ធវីឃែរ១កេស 

CATEGORIES
Share This