បុគ្គលិកសាឡន ម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ដោយមិនដឹងមូលហេតុ

ខេត្តបាត់ដំបង÷ បុរសជាបុគ្គលិកសាឡន ម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ផ្ទះ(មីគគីសាឡន)មួយកន្លែងដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០និង៣០នាទីនាព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

លោក ប៉ាន់ សុខុម មន្ត្រីនគរបាលផ្នែកបច្ចេកទេសបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ងួន ម៉ន ភេទប្រុស អាយុ ២៨ឆ្នាំ មានមុខរបរជាអ្នកអ៊ុតសក់និងផាត់មុខនៅទីតាំងកន្លែងកើតហេតុខាងលើ ដែលមានទីលំនៅក្នុងភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។

លោកបន្តថា: ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធទៅនិងករណីមនុស្សដេកស្លាប់ខាងលើភ្លាម សមត្ថកិច្ចជំនាញរួមជាមួយមន្ត្រីបច្ចេកទេសនិងក្រុមគ្រូពេទ្យបានចុះមកពិនិត្យកោសល្យវិច័យទៅលើសាកសពជនរងគ្រោះ បន្ទាប់មកបានដាក់ការសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះគឺមកពីជនរងគ្រោះបានប្រើប្រាស់ថ្នាំលើសកម្រិតទើបបណ្តាលអោយគាំងបេះដូងស្លាប់តែម្តង មិនពាក់ព័ន្ធនិងករណីឃាតកម្មណាមួយនោះទេ ក្រោយមកក៏បានធ្វើកំណត់ហេតុប្រគល់សពឲ្យខាងបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

CATEGORIES
Share This