បាត់ដំបង ៖ បុរសជាអ្នកបើកបរម្នាក់ បានរងរបួសធ្ងន់ (បាក់ជើងម្ខាង) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងរវាងរថយន្តពីរគ្រឿង បុកប៉ះគ្នានៅវេលាម៉ោង ២១និង២០នាទី ថ្ងៃទី២៨ ខែមីនា ឆ្ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវហៃវ៉េ ស្ថិតក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ដម៉ាក...
បាត់ដំបង ៖ កម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ ) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ០១នាក់។ កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១០និង៥០នាទី ថ្ងៃទី២៨ ខែ មីនា ឆ្នាំ ២០២៤ នៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មុត ប៊ុនធឿន ភេទប្រុស អាយុ...
បាត់ដំបង ៖ ករណីបាញ់បោះសេរី ជិត១០គ្រាប់ ក្នុងក្រុងបាត់ដំបង កាលពីយប់រំលងអធ្រាតឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ តម្រង់ចូលផ្ទះប្រជាពលរដ្ឋនៅចំណុចភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខណៈដែលម្ចាស់ផ្ទះកំពុងដេកលង់លក់ ពេលនេះសមត្ថកិច្ចកំពុងចុះធ្វើការស្រាវជ្រាវ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីបាញ់បោះខាងលើនេះ សមត្ថកិច្ចរកឃើញស្នាកស្នាមធ្លុះធ្លាយទ្វារខាងមុខផ្ទះ០៦កន្លែង និងរកឃើញក្បាលគ្រាប់ចំនួន០៦គ្រាប់ដែលមានម្ចាស់ផ្ទះឈ្មោះ កែវ ឌាំង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ទូរស័ព្ទ និងលក់គ្រឿងអគ្គិសនី ហើយករណីនេះដែរមិនបង្កឲ្យមានរងរបួសដល់ម្ចាស់ផ្ទះឡើយ។ ហើយចំពោះមុខនេះ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់...
បន្ទាយមានជ័យ ៖ រួមគ្នាជាមួយ កាកបាទក្រហមកម្ពុជា នេះ គឺជា ប្រធានបទក្នុងពិធីផ្សព្វផ្សាយជូនដល់ប្អូនប្អូនដែលជានិស្សិត នៃសាកលវិទ្យាល័យជាតិមានជ័យ ដើម្បីសហគមន៍ មានសុខភាពល្អ មានភាពធន់ នឹងអាកាសធាតុ ឈានឆ្ពោះទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ។ ពិធីនេះប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២៨ ខែមីនាមឆ្នាំ ២០២៤ ក្រោមការចូលរួមពីសំណាក់លោកជំទាវ ឆាន់ច័ន្ទសុភា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ, និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ជាច្រើននាក់ទៀតផងដែរ...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ ៕
បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៧នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចខាងមុខរដ្ឋាករទឹកបាត់ដំបង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1M-1148 បើកបរដោយស្ត្រីម្នាក់ ដឹកកូនប្រុសស្រី០២នាក់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្តាំ ភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាស្កុបពី ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង 1AH-8554...
បន្ទាយមានជ័យ ៖ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានលើកឡើងថា ពាក្យថា កង្វះខាតមិនចេះចប់នោះទេ ដូច្នេះក្នុងនាមជាអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច ត្រូវកំណត់ឲ្យបានច្បាស់លាស់ លើសេវាសាធារណៈ សន្តិសុខ ភូមិឃុំមានសុវត្ថិភាពនិងសេវាអប់រំ សេវាសុខាភិបាល។ ថ្លែងដូចនេះ ក្នុងឱកាសដែលឯកឧត្ដម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំការងារស្រុកម៉ាឡៃ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ។ លោក...
ភ្នំពេញ ៖ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាការពិតកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងសង្គម គឺជាភារកិច្ចស្នូលមួយរបស់ក្រសួងមហាផ្ទៃ ដើម្បីធានារក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ។ ក៏ប៉ុន្តែសម្រាប់ក្របខណ្ឌនៃកិច្ចប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណេតនិងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកថាជាបេសកកម្មដែលមានតម្លៃជាសាកល។ ថ្លែងក្នុងពិធីបិទកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិបូកសរុបលទ្ធលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៧ ខែមីនា...
កំពង់ស្ពឺ ៖ ខេត្តកំពង់ស្ពឺ មិនមែនជាខេត្តបើកល្បែងស៊ីសងនោះទេ ខេត្តនេះជាខេត្តអ្នកប្រាជ្ញ ប្រជាពលរដ្ឋជាអ្នកខិតខំរកស៊ីទទួលទាន និងសិក្សារៀនសូត្រ និយាយរួមជាខេត្តដែលមានប្រជាពលរដ្ឋឧស្សាហ៍ព្យាយាម ធ្វើការងារមិនសង្វាតជាមួយល្បែងស៊ីសង ផ្សងសំណាងនោះទេ ។ នេះបើតាមការលើកឡើងរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងកិច្ចពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ។ លោក វ៉ី សំណាង បានលើកឡើងថា...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានឯកឧត្តម សុខ លូ ជាប្រធានគណៈកម្មាធិការសាខាបានចាត់មន្រ្តីប្រតិបត្តិសាខាសហការជាមួយលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានបន្តធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ននៅកម្ពុជា ដល់សិស្សានុសិស្សនៃអនុវិទ្យាល័យជ្រោយស្តៅ ក្នុងស្រុកថ្មគោល គោលដៅចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដើម្បីធ្វើការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនានា ខណៈបញ្ហានេះបាននិងកំពុងក្លាយទៅជាប្រធានបទមួយយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា ។ យុទ្ធនាការនេះមានគោលបំណង ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសសិស្សានុសិស្សឱ្យមានការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ ។ លោក...