បន្ទាយមានជ័យ ៖ ដោយមើលឃើញ ពីអាជីវករ និងអ្នកប្រកបអាជីវកម្មរថយន្តតាក់ស៊ី មួយចំនួន មានការលក់ដូរ និងចាប់ម៉ូយ ឬភ្ញៀវបែបអាណាធិបតេយ្យតាមផ្លូវសាធារណេៈ ដែលបង្កការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈយ៉ាងខ្លាំង រដ្ឋបាលក្រុងសិរីសោភ័ណ បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ថា នឹងចុះរៀបចំសណ្តាប់ធ្នាប់ឡើងវិញ នៅក្នុងបេនឡានចាស់ ដែលស្ថិតនៅក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលក្រុងសិរីសោភ័ណ...
បាត់ដំបង ៖ អគ្គិភ័យបានឆាបឆេះផ្ទះ០១ខ្នង នៅវេលាម៉ោងប្រមាណ ២១និង៣០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី៣ ភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ។ ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះខាងលើមានទំហំ ៤ម៉ែត្រ × ៦ម៉ែត្រ ( ផ្ទះទាមសង់អំពីដែកឆេះអស់ប្រមាណ៥០% ) រួមជាមួយសម្ភារប្រើប្រាស់ក្នុងផ្ទះឆេះអស់ទាំងស្រុង ដែលមានម្ចាស់ឈ្មោះ ផុន កែវ ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ មន្ត្រីជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្រ្គោះបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿង...
បាត់ដំបង ៖ យុវជនម្នាក់ត្រូវបានគេប្រទះឃើញ ចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៧ និង០០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចក្រុមទី១៨ ភូមិរកា ឃុំរកា ស្រុកសង្កែខេត្តបាត់ដំបង ដែលសាកសពជនរងគ្រោះមានឈ្មោះ រុយ រ៉ាវី ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។ តាមការបំភ្លឺរបស់ឈ្មោះ វី កិត្តទ្រព្យ ភេទស្រី អាយុ២២ឆ្នាំ ដែលត្រូវជាបងស្រីជីដូនមួយ បានអោយដឹងថា នៅថ្ងៃទី២១...
កំពង់ស្ពឺ ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ពលរដ្ឋ និងយុវជន ឱ្យចូលរួមលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្តល់នូវបបដិសណ្ឋារកិច្ចល្អ និងភាពកក់ក្តៅ សំដៅរួមចំណែក ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ ។ ការណ៍នេះធ្វើឡើងក្នុងទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ (ទីក្រុងស្អាតដើម្បីទេសចរណ៍) លើបរិវេណសួនសម្តេចសង្ឃ ជួន ណាត ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ លោក កៅ សុណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ស្ពឺ...
កំពង់ស្ពឺ ៖ សមត្ថកិច្ចនគរបាលក្រុងច្បារមន នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានធ្វើការឡោមព័ទ្ធទីតាំងមួយកន្លែងស្ថិតក្នុងភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺដែលមុខសញ្ញាជួញដូរគ្រឿងញៀនស្នាក់និងលាក់ខ្លួន ។ សមត្ថកិច្ចមូលដ្ឋានក្រុងច្បារមនបានឱ្យដឹងថា ករណីឡោមព័ទ្ធខាងលើ ធ្វើឡើងដោយអនុវត្ដតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ក្រោយស្រាវជ្រាវនិងឈានដល់កំណត់មុខសញ្ញា។ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញអធិការក្រុងបានឃាត់ខ្លួនជនសង្ស័យ៤នាក់ ១-សុខ ផល្លី ហៅ ភាច ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិកាប់ទូក...
ភ្នំពេញ ៖ នាយយឧត្តមមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជាកាលពីព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ព្រមទាំងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងណែនាំស្តីពីការងារបុគ្គលិក នៅទីស្តីការក្រសួងមហាផ្ទៃ។ យោងតាមអនុក្រីត្យរាជរដ្ឋាភិបាលលេខ១១៥ អនក្រ.តត ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤...
ព្រះវិហារ ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ជម្រុញ អភិបាលស្រុកជាំក្សាន្តដែលទើបកាន់តំណែងថ្មី ឲ្យពន្លឿនការធ្វើប្លង់កម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋឲ្យរួចរាល់ មុនឆ្នាំ២០២៥ ។ ប្រសាសន៍លើកឡើងដូច្នេះ ធ្វើឡើងនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ក្នុងពិធីប្រកាសលោក ចិន ខន្តី ពីអភិបាលរងស្រុកជាំក្សាន្ត ទៅជាអភិបាលស្រុកជាំក្សាន្ត ជំនួសលោក វុធ តារ៉ា អភិបាលស្រុកចាស់ ដែលទទួលមរណៈភាព ដោយរោគាពាធ។...
បាត់ដំបង ៖ រថយន្ត LEXUS.RX330 មួយគ្រឿងសង្ស័យតៃកុងងងុយដេកមួយភាំង បានរ៉េចង្កូតធ្លាក់ផ្លូវបណ្តាលអោយក្រឡាប់ជាច្រើនត្រឡប់ ធ្លាក់ចូលប្រឡាយ តែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិប៉ោចសំរោង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក LEXUS.RX330 ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង...
កំពង់ស្ពឺ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអធិការកិច្ចលោកស្រី ថាក់ ឡានី បានលើកឡើងថា គ្រឿងញៀននៅតែជាបញ្ហាសង្គមដ៏ស្មុគស្មាញមួយ ដែលបាននិងកំពុងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដល់សុខុមាលភាពប្រជាជន សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍប្រទេសជាតិ។ ការលើកឡើងនេះ ក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពី ត្រួតពិនិត្យគ្រឿងញៀនដល់ប្រជាពលរដ្ឋ ប្រជាការពារ សិស្សានុសិស្ស ស.ស.យ.ក នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។ លោកស្រី ថាក់ ឡានី...
បាត់ដំបង ៖ បុរសជាកម្មករសំណង់ម្នាក់ ត្រូវបានឆក់ចរន្តខ្សែភ្លើងបណ្តាលអោយរងរបួសធ្ងន់ នៅវេលាម៉ោង ១៥និង៥០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ ក្រុមជាងនិងកម្មករខាងលើ បាននាំគ្នារៀបឥដ្ឋបិទជញ្ជាំងផ្ទះនៅចំណុចទីតាំងកើតហេតុខាងលើ ដោយកូនជាង បានប្រើប្រាស់ដែកសសៃឈរយោងកំបោនៅលើដំបូលផ្ទះ ហើយកន្ទុយដែកក៏បានឡើងទៅក្បែខ្សែភ្លើងបី (ខ្សែភ្លើងធំរបស់រដ្ឋ)ក៏បណ្ដាលអោយស្រូបឆក់សន្លប់ស្តូកស្តឹងតែម្តង។ ក្រោយពេលកើតរថយន្តសង្គ្រោះនៃមន្ទីរពេទ្យស្នងការនគរបាលខេត្តបាត់ដំបងបានចុះទៅដឹកជនរងគ្រោះទៅធ្វើការសង្រ្គោះបន្ទាន់ តែជាអកុសលពេលទៅដល់ជនរងគ្រោះបានស្លាប់បាត់ទៅហើយ បន្ទាប់មកក៏បានប្រគល់អោយសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕