បាត់ដំបង ៖ ម៉ូតូ០២គ្រឿង បុកគ្នាពេញទំហឹង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៩និង៤៥នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ១ ខាងកើតផ្សារណាត់ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឃ្លិចពណ៌សមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AJ-1158 បើកបរដោយយុវជនម្នាក់និងអ្នករួមដំណើរម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានជិះចូលស្តាំដើម្បីគេចម៉ូតូកង់បីដែលឈប់នៅលើផ្លូវ ភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមាន ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាខេត្តបាត់ដំបង បានចាត់តំណាងក្រុមការងារសាខាដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិកាសាខា និងសហការី បានអញ្ចើញសំណេះសំណាលនិងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១៧៤ គ្រួសារ និងគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន២៨គ្រួសារ នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង។ មានប្រសាសន៍សំណេះសំណាលក្នុងបរិយាកាសដ៏ស្និទ្ឋស្នាលជាមួយប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត ប៊ុត...
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខពលករកម្ពុជាត្រឡប់ពីថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់អគារស្នាក់នៅ និងបន្ទប់ធ្វើការថ្មីរបស់កងកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមាមប្រសាសន៍ទៅកាន់ពុកម៉ែបងប្អូនជាពលករខ្មែរ ដែលបានវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលកម្ពុជាដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី...
បាត់ដំបង ៖ ដីចំការមួយកន្លែង ចំនួន៨០ហិចតា ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចស្រែព្រីង ស្ថិតក្នុងភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ដីចំការស្វាយដែលត្រូវអគ្គីភ័យឆាបឆេះខាងលើ មានទំហំផ្ទៃដី ៨០ហិចតា ហើយត្រូវបានឆេះអស់ប្រហែល៤០% ដែលមានម្ចាស់ឈ្មោះ ឡុង សយសុធី ភេទប្រុស រស់នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ នៅក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះដែរ ភ្លាមៗសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យ...
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងឱកាសអញ្ចើញជួបសំណេះសំណាលជាមួយបងប្អូនអាជីវករលក់ដូរនៅជើងភ្នំយ៉ាតក្បែរ អាស្រមលោកយាយ យ៉ាត នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ បានមានប្រសាសន៍ណែនាំដល់អាជីវករលក់ដូរទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន និងមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ដើម្បីបង្កើនសោភ័ណភាពតំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ភ្នំយ៉ាត ជាពិសេស គឺទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្ត ឱ្យបានកាន់តែច្រើន ដែលជាកត្តាមួយរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។ លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា...
ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយ ក្រុមការងារ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញពិនិត្យមើល ការរៀបចំកែលម្អ សោភ័ណភាព និងអនាម័យបរិស្ថាន នៅរមណីយ៍ដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីត្រៀម ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ។...
ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង បានជំរុញនិងលើកទឹកឱ្យយុវជន បន្តការខិតខំរៀនសូត្រទាំងពីសាលារៀន សហគមន៍ សង្គមជាតិ និងពីបរិបទអន្តរជាតិ ដោយត្រូវចាប់យកជំនាញច្បាស់លាស់យ៉ាងហោចណាស់មួយ ហើយត្រូវតែអភិវឌ្ឍន៍ជំនាញនោះដោយភ្ជាប់នឹងសង្គមឌីជីថល។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នៅមន្ទីរគណបក្សខេត្ត នាព្រឹកថ្ងៃទី៧ ខែមេសា...
ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង អមដោយមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានខណ្ឌទាំង១៤ បានធ្វើបដិសណ្ឋារកិច្ច គណៈប្រតិភូយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជន វៀតណាម ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ណាម មេបញ្ជាការ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម...
បន្ទាយមានជ័យ ៖ ករណីឃាតកម្ម សម្លាប់ដុត សាកសពយុវជនម្នាក់ នៅក្រុងប៉ោយប៉ែត ពេលនេះត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បំបែកបានហើយ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ ។ សេចក្តីរាយការណ៍ បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានទទួលបណ្ដឹងពីឈ្មោះ ហុក ចិន្ដា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត...
សៀមរាប ៖ ឯកឧត្តម អ៉ិត ដារ៉ា រដ្ឋលេខាធិការកិច្ចការព្រំដែន កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីកាត់ខ្សែបូឆ្លងសាលាឆទានមួយកន្លែង ដែលស្ថិតនៅភូមិព្រះអង្គទ្រង់ ឃុំល្វាស្រុកពួក ខេត្តសៀមរាប ។ ពិធីឆ្លងសាលាឆទាននេះ ក៏មានការនិមន្តចូលរួមពីសំណាក់ព្រះគ្រូសិរីវេទី អគ្គធម្មោ បណ្ឌិតម៉ក់ ប៉ឹង ព្រះគ្រូអនុគណស្រុកពួក លោកស៊ិន ចាន់ថុល អភិបាលស្រុកពួកព្រមទាំងអស់លោកលោកស្រីនៃកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនិងពុទ្ធបរិស័តប្រជាពលរដ្ឋនៃឃុំល្វាជាច្រើននាក់បានចូលរួមយ៉ាងច្រើន។ យោងតាមរបាយការណ៍គណកម្មាការកសាងបានអោយដឹងថាសាលាឆាននេះត្រូវបានផ្តួចផ្តើមកសាងដោយឯកឧត្តមអិត ដារ៉ានិងលោកជំទាវក្នុងនោះឯកឧត្តមបានចូលរួមជាថវិការកសាងចំនួនពីរពាន់ដុល្លានិងបានចូលរួមកសាងបន្ទប់ទឹកប្រុសស្រីនៅសាលាឆទាននេះចំនួន១០លាន់បន្ថែមទៀតក្រៅពីនោះជាថវិការរបស់សប្បុរស់ជននៅប្រទេសកាណាដានិងបងប្អូនពលរដ្ឋនិងពុទ្ធបរិស័តក្នុងភូមិ។សម្រាបសំណង់សាលាឆទាននិងការទិញដីសាងសង់សរុបទាំងអស់ជិតបីម៉ឺនដុល្លាដោយសង់ពីបេតុងដំបូលក្បឿងមានទំហុំ១០គុណនឹង៨ម៉ែត្រ។ ជាមួយនឹងការផ្តួចផ្តើមកសាងសាលាឆទាននេះអាជ្ញាធរស្រុកនិងពលរដ្ឋមូលដ្ឋានបានថ្លែងអរគុណឯកឧត្តមអិតដារ៉ានិងសប្បុរសជនទាំងក្នុងនឹងក្រៅប្រទេសដែលបានផ្តល់ថវិការក្នុងការទិញដីនិងកសាងសាលាឆទាន់មួយនេះ៕