ប៉ៃលិន ៖ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការថ្មី របស់គណបក្សប្រជាជនកម្ពុជាឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលចំណាយថវិកាសាងសង់ប្រមាណជិត ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន...
ខេត្តបាត់ដំបង! ជនសង្ស័យម្នាក់ត្រូវបានកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាណន់ ចុះប្រតិបត្តិការចាប់ខ្លួន ក្រោយពីបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះម្នាក់បណ្តាលអោយរងរបួសជាច្រើនកន្លែង។ លោកវរសេនីយ៍ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់ បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចទួលព្រិចស្ថិតក្នុងភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។ នៅមុនពេលកើតហេតុជនសង្ស័យ ឈ្មោះ ឈាន ឆេង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិឆាយរំពាត់...
បន្ទាយមានជ័យ ៖ សាលាឆាន់ថ្មីមួយខ្នង នៅវត្តរាជនិវេសនារាមព្រះពន្លា ស្ថិតនៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលគ្រោងការចំណាយប្រមាណមួយលានដុល្លារ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ហេីយ ក្រោមអធិបតីភាពលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភន៍ បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានកត្តិយសសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ...
បាត់ដំបង ៖ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង និងលោកជំទាវ ហុង សុភាវី អនុប្រធាន រួមនិងក្រុមការងារកាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាការពារ នៅឃុំព្រៃខ្ពស់ ព្រមទាំងឧបត្ថម្ភឯកសណ្ឋានថ្មី រួមទាំងថវិកា សម្ភារៈមួយចំនួន ដើម្បីបង្កើន ប្រសិទ្ធភាព ការងាររបស់ប្រជាការពារ ។ ឯកឧត្តម...
ប៉ៃលិន ៖ នៅរសៀលថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការ គណបក្ស ប្រជាជនកម្ពុជាខេត្ត បានអញ្ជើញប្រកាសបញ្ចូលសមាជិកបក្សថ្មី ដែលមកពីគណបក្សផ្សេង ៗ ចំនួន ១៧៤នាក់ នៅឃុំស្ទឹងត្រង់, ឃុំស្ទឹងកាច់, ឃុំសាលាក្រៅ និងអូរអណ្តូង...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារ លោកវរសេនីយ៍ឯក វ៉ា ម៉ៅ នាយសេនាធិការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន...
បាត់ដំបង ៖ ជនសង្ស័យ ០៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចអូរទំនប់ស្ថិតនៅក្នុងភូមិគងទំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ករណីកាប់ឆ្ការ ឈូសឆាយ ព្រៃលិចទឹកនៅតំបន់ហាមឃាត់ ។ ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ទី១-ឈ្មោះ ជឿន រ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ ,...
បាត់ដំបង ៖ នៅថ្ងៃចុងសប្តាហ៍នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់ក្រុមហ៊ុន ខេម៉ា ស៊ីធីគ្រុប ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកចំនួន ៣,០០០គ្រួសារ នៅទីតាំងពីរផ្សេងគ្នា ស្ថិតក្នុងឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ នាឱកាសនោះ លោក ណម វណ្ណា តំណាងអោយក្រុមហ៊ុន...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលបេតុងសរសៃដែកចំនួន០២ខ្សែ ដែលផ្លូវលេខ៥៤២ ចាប់ពីផ្លូវជាតិលេខ៥ រហូតដល់ផ្លូវលេខ៥០៧ ប្រវែង ៦២១ម៉ែត្រ ទទឹង ៨ម៉ែត្រ និងដាក់លូរំដោះទឹកចំនួន ៥២០កង់ និងកំណាត់ផ្លូវមុខវត្តទួលដូនប៉ុក ដល់ផ្លូវលេខ៥៤០ ប្រវែង៥០៣ម៉ែត្រ ទទឹង ៨ម៉ែត្រ...
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់បទពិសោធន៍ចំណេះដឹង ដល់អ្នកសង្កេតការណ៍ជាតិ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តប៉ៃលិន សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ។ លោកជំទាវ មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ឆាប់ៗ ខាងមុខនេះ...