កំពង់ស្ពឺ ៖ នៅចំពោះមុខសមត្ថកិច្ច លោក ជួន គន្ធា បានសារភាពថា ដីដែលខ្លួនបានប្រកាសចែកជូនពលរដ្ឋនាពេលកន្លងមក គឺពិតជាដីរបស់ឥឥឥ)ខ្លួនដែលបានទិញពីក្រុមគួកជេច្រើននាក់នៅស្រុកឱរ៉ាល់។នេះបើយោងតាមសម្តីរបស់សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ។ សមត្ថកិច្ចនគរបាលបានឱ្យដឹងថា តាមសំដីសារភាពរបស់លោក ជួន គន្ធា បានអះអាងថាដីប្រមាណជាង១០ហិកតានៅចំនុចភូមិរោងម៉ាស៊ីន និងភូមិធ្មៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ...
ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ អញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវ៉ាលើវិស័យអប់រំ នៅសាលាអនុវិទ្យាល័យភ្នំយ៉ាត ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដើម្បីធ្វើការកែរលម្អសេវ៉ា និងអភិវឌ្ឍន៍សាលាបន្ថែមទៀត បើទោះបីជាសាលាកន្លងមក បានទទួល ជ័យលាភីចំណាត់ថ្នាក់លេខ១ សម្រាប់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំប្រចាំឆ្នាំ២០២៣ ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ការចុះពិនិត្យនេះ លោកជំទាវ បាន...
ពោធិ៍សាត់ ៖ គោយន្តដឹកអុសស្រស់ ចំនួន៤គ្រឿង ត្រូវបានកម្លាំងនគរបាល នៃអធិការនគរបាលស្រុកតាលោសែនជ័យ ធ្វើការស្ទាក់ឃាត់ បញ្ជូនឲ្យមន្ត្រីជំនាញអនុវត្តន៍បន្តតាមនីតិវិធី ។ សេចក្តីរាយការណ៍ បានឲ្យដឹងថា ការស្ទាក់ឃាត់គោយន្តខាងលើ ធ្វើឡើងកាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៩ និង៥៥នាទី នៅចំណុច ខាងត្បូងខ្លោងទ្វារវត្តព្រះហស្ថក្បាល ស្ថិតក្នុងភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដោយកម្លាំងអធិការ ចំនួន០៣នាក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង...
បាត់ដំបង ៖ កាលពីវេលាម៉ោង១៦ និង៥០នាទី ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង មានភ្លៀងធ្លាក់ មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ បានវាយបក់បោកធ្វើអោយខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែង ប្រជាពលរដ្ឋលើឃុំចំនួន០២ ។ យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានអោយដឹងថា ក្នុងចំណោមឃុំចំនួន២ ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ក្នុងនោះមានឃុំតាស្ដា និងឃុំសន្តិភាព ដែលក្នុងនោះ ធ្វើអោយខូចខាតលំនៅដ្ឋានសរុបចំនួន២៨ខ្នងផ្ទះ និងសើមទទឹកខូចសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនផងដែរ។ ក្នុងចំណោមលំនៅដ្ឋាន ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ទាំង២៨ខ្នងផ្ទះ...
បាត់ដំបង ៖ ដីព្រៃចំការមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ច ចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង ១៥ និង៥០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី២ ស្ថិតក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។ ករណីអគ្គីភ័យខាងលើនេះ សង្ស័យបង្កឡើងដោយជនមិនស្គាល់មុខ បានដុតបណ្តាលអោយឆាបឆេះរាលដាលឡើងយ៉ាងសន្ធោសន្ធៅ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ដែលមានផ្ទះនៅក្បែរខាង តែសំណាងល្អត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចជំនាញចុះអន្តរាគមន៍ពន្លត់ទាន់ពេល មិនបង្កអោយប៉ះពាល់ដល់ផ្ទះសម្បែងឬគ្រោះថ្នាក់ដល់មនុស្ស និងសត្វឡើយ ។...
បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រី ចំនួន២នាក់ ជាមួយថ្នាំញៀនជាង៦គីឡូក្រាម ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបនិងឃាត់ខ្លួន អនុវត្តផ្លូវច្បាប់ ។ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះធ្វើការស្រាវជ្រាវរហូតថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤...
បន្ទាយមានជ័យ ៖ ជនសង្ស័យ ៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់ ជាមួយថ្នាំញៀនមួយចំនួនធំ ។ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ប្រតិបត្តិការខាងលើ ធ្វើឡើងកាលពីវេលាម៉ោង០២ និង៣០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវមុខក្លឹប Max Club ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត...
ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព ការកែសម្រួលសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងក្រមសីលធម៌គ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាសុខាភិបាល នៃមន្ទីរពេទ្យជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ។ ជាមួយនឹងការចុះនេះ លោកជំទាវបានលើកឡើងថា វិស័យសុខាភិបាល គឺជាវិស័យអាទិភាពមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច...
បាត់ដំបង ៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដែលមានឯកឧត្តម សុខ លូ ជាប្រធានគណៈកម្មាធិការសាខា បានចាត់ក្រុមការងារសាខាខេត្ត ដឹកនាំដោយលោក ផេង សិទ្ធី សមាជិកគណៈកម្មាធិការសាខា និងសហការី ចុះនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈសាខាខេត្ត ផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ជនមានពិការភាព ស្រ្តីមេម៉ាយ មានជីវភាពខ្វះខាតចំនួន ៧គ្រួសារ រស់នៅភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ។...
ខេត្តប៉ៃលិន៖ នៅស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នា២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកា ទៅឧបត្ថម្ភដល់កងកម្លាំងទាំង ៣ប្រភេទ ដែលបានចូលរួមរៀបចំសណ្តាប់ធ្នាប់ និងការពារសន្តិសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃពណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨...