បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី អុី ចំរើន កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានចាត់ក្រុមការងារប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ជូនដល់លោកវរសេនីយ៍ទោ ជា សុភាព ឋានៈនាយរងប៉ុស្តិ៍ ដែលកំពុងសម្រាកព្យាបាលជំងឺ ធ្ងន់ធ្ងរនៅគេដ្ឋានរបស់កូន ឯស្រុកអារញ ប្រទេសថៃ ។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខមន្ត្រីក្រោមឱវាទ ដែលជួបការលំបាក ទាំងសុខភាព និងជីវភាព លោកឧត្ដមសេនីយ៍ត្រី...
កូរ៉េខាងជើង៖ កូរ៉េខាងជើងបានប្រកាសថា ខ្លួនបានបាញ់សាកល្បងមីស៊ីលអន្តរទ្វីបបាលីស្ទិកដ៏ធំបំផុតរបស់ខ្លួន ICBM ដោយជោគជ័យកាលពីថ្ងៃព្រហស្បតិ៍។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បាននិយាយថា ការបាញ់ចុងក្រោយបំផុតរបស់កូរ៉េខាងជើងគឺជាមីស៊ីលអន្តរទ្វីបបាលីស្ទីក ICBM ដ៏ធំ និងថ្មីមួយក្នុងការសាកល្បងចុងក្រោយដែលលោក Kim Jong Un បានហៅថា ជាការបង្ហាញអំណាចរបស់កម្លាំងនុយក្លេអ៊ែរ និងរារាំងសកម្មភាពយោធារបស់សហរដ្ឋអាមេរិក។ ការបាញ់កាលពីថ្ងៃព្រហស្បតិ៍បានក្លាយជាការសាកល្បងលើកដំបូង សម្រាប់ប្រទេសនេះដែលបានបាញ់មីស៊ីលអន្តរទ្វីប ICBM ដែលត្រូវបានហាមប្រាមដោយអង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០១៧ មក។ មីស៊ីលអន្តរទ្វីប ICBMs គឺជាមីស៊ីលរយៈចម្ងាយឆ្ងាយដែលមានសមត្ថភាពបាញ់ដល់ទឹកដីអាមេរិក។...
អាមេរិក៖ នាវាផ្ទុកយន្តហោះអាមេរិកកាលពីថ្ងៃអាទិត្យបានចូលសមុទ្រចិនខាងត្បូង ដើម្បីចាប់ផ្តើមប្រតិបត្តិការស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិន និងកោះតៃវ៉ាន់។ សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹក បានឱ្យដឹងថា ក្រុមនាវាផ្ទុកយន្តហោះ ចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក Carl Vinson និង Abraham Lincoln នឹងចូលរួមក្នុងប្រតិបត្តិការដែលមានគោលបំណងពង្រឹងប្រតិបត្តិការ រួមបញ្ចូលគ្នានៅសមុទ្រ និងការត្រៀមខ្លួនប្រយុទ្ធ។ ឧត្តមនាវីអាមេរិកលោក Dan Martin មេបញ្ជាការក្រុមនាវាពិឃាតដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Carl Vinson បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា សមត្ថភាពរបស់យើងក្នុងការប្រមូលផ្តុំ និងធ្វើការជាសមូហភាពយ៉ាងឆាប់រហ័សជាមួយនឹងក្រុមនាវាពិឃាត...
កូរ៉េខាងជើង៖ សារព័ត៌មានកូរ៉េខាងត្បូង Yonhap បានរាយការណ៍ដោយយោងតាមប្រភពពីយោធាថា នៅថ្ងៃអង្គារនេះកូរ៉េខាងជើងបានបាញ់អាវុធដែលទំនងជាមីស៊ីលតម្រង់គោលដៅចំនួន ២គ្រាប់ចូលទៅក្នុងសមុទ្រក្បែរតំបន់ឆ្នេររបស់ខ្លួន ក្រោយការបាញ់សាកល្បងជាបន្តបន្ទាប់នៃមីស៊ីលបាលីស្ទីកដែលត្រូវបានហាមប្រាមកាលពីដើមខែនេះ។ សេចក្ដីរាយការណ៍ ដដែលបានបន្ថែមថា យោធាកូរ៉េខាងត្បូងកំពុងវាយតម្លៃការបាញ់នៅថ្ងៃអង្គារនេះ ដើម្បីកំណត់ពីឈ្មោះ ឬប្រភេទនៃអាវុធនោះ។ ទីភ្នាក់ងារសារព័ត៌មាន NK News ក៏បានរាយការណ៍ផងដែរថា មានមីស៊ីលតម្រង់គោលដៅចំនួន ២គ្រាប់ត្រូវបានបាញ់។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងពុំបានបញ្ជាក់ភ្លាមៗទេ ទៅនឹងរបាយការណ៍នោះ។ គួរឲ្យដឹងថា មីស៊ីលតម្រង់គោលដៅដែលបានបាញ់នេះ មិនត្រូវបានហាមប្រាមក្រោមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទេ។ កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ កូរ៉េខាងជើងបានផ្គើនទៅនឹងការថ្កោលទោសពីអន្តរជាតិ និងបានបាញ់សាកល្បងមីស៊ីលបាលីស្ទីកចំនួន...
ព្យុះទីហ្វុងរ៉ៃដ៏អាក្រក់មួយកំពុងបោកបក់កាត់ប្រទេសហ្វីលីពីន និងបង្ខំឱ្យមនុស្សជាង ៣០០,០០០ នាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។ មន្ត្រីអាកាសធាតុរបស់ប្រទេសនេះបាននិយាយថា ព្យុះទីហ្វុង Rai បានឆ្លងកាត់កោះ Cebu និងផ្នែកផ្សេងទៀតនៃភាគកណ្តាលនៃប្រទេសហ្វីលីពីនកាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយបានបំផ្លាញផ្ទះសម្បែង និងបណ្តាលឱ្យមានទឹកជំនន់ជាច្រើនកន្លែង។ ព្យុះមានល្បឿនប្រមាណ ២៦០ គីឡូម៉ែត្រ/ម៉ោង ជាមួយនឹងខ្យល់កន្ទ្រាក់ល្បឿន ៣០០ គីឡូម៉ែត្រ/ម៉ោង ។ ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសនេះបាននិយាយថា មនុស្សចំនួន ៣៣២,០០០ នាក់ បានភៀសខ្លួនទៅសាលារៀនក្បែរនោះ និងកន្លែងស្នាក់នៅផ្សេងទៀត...
មីយ៉ាន់ម៉ា៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់នៅក្នុងហេតុការណ៍បាក់ស្រុតដីនៅតំបន់អណ្តូងរ៉ែមួយកន្លែងស្ថិតនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា។ ក្រៅតែបានរកឃើញអ្នកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មានពលពលរដ្ឋចំនួន ២៥នាក់បានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីពេទ្យ ខណៈគិតត្រឹមពេលនេះនៅមានពលរដ្ឋចំនួន ៧០នាក់ផ្សេងទៀតកំពុងបាត់ខ្លួនផងដែរ។ បើតាមអាជ្ញាធរមីយ៉ាន់ម៉ាបានបញ្ជាក់ថា ហេតុការណ៍បាក់ដីនេះបានកើតឡើងនៅម៉ោង ៤ព្រឹកនៃថ្ងៃពុធ ទី ២២ ខែធ្នូនេះ ហើយប្រតិបត្តិការណ៍ជួយជនរងគ្រោះត្រូវបានចាប់ផ្តើមនៅម៉ោងប្រមាណជា ៧ព្រឹក ដោយអាជ្ញាធរបានប្រើប្រាស់ក្រុមអ្នកជួយសង្គ្រោះចំនួន ២០០នាក់។ ក្រុមអ្នកជួយសង្គ្រោះបានធ្វើការសន្និដ្ឋានថា ក្រុមពលរដ្ឋដែលបានបាត់ខ្លួនទាំង ៧០នាក់នោះទំនងជាគ្មានសង្ឃឹមនៅរស់មានជីវិតនោះទេ តែយ៉ាងណាក្តីក្រុមការងារអ្នកជួយសង្គ្រោះត្រូវរុករកពួកគាត់ឲ្យទាល់តែឃើញទោះជាពួកគាត់នៅរស់ឬស្លាប់ហើយក៏ដោយ៕
អគ្គីភ័យឆាបឆេះសាឡាងមួយគ្រឿងនៅឯប្រទេសបង់ក្លាដែស បានបណ្តាលឱ្យមនុស្សយ៉ាងតិច ៣៨នាក់ ស្លាប់ និងរាប់សិបនាក់រងរបួស។ ក្រុមមន្ត្រីបាននិយាយថា សាឡាងបានផ្ទុកមនុស្សជាង ៣០០ នាក់ ហើយបានធ្វើដំណើរពីរដ្ឋធានី Dhaka ទៅកាន់ស្រុក Barguna ភាគខាងត្បូងប្រទេសកាលពីថ្ងៃសុក្រ។ មនុស្សជាង ៦០នាក់ កំពុងត្រូវបានគេព្យាបាលរបួសនៅមន្ទីរពេទ្យ ខណៈចំនួនអ្នកស្លាប់អាចកើនឡើងបន្ដទៀត។ អគ្គីភ័យត្រូវបានគេជឿថា បានចាប់ផ្តើមនៅក្នុងបន្ទប់ម៉ាស៊ីន ប៉ុន្តែពុំមានសេចក្ដីរាយការណ៍បញ្ជាក់បន្ថែមនោះទេ។ គួរឱ្យដឹងដែរថា សាឡាងគឺជាមធ្យោបាយធ្វើដំណើរដ៏សំខាន់មួយនៅក្នុងប្រទេសបង់ក្លាដែស ដោយសារទីនោះមានទន្លេច្រើន ហើយដីភាគក៏រាបស្មើ។ ប៉ុន្តែគ្រោះថ្នាក់...
បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Daily Mail បានឱ្យដឹងថា រថយន្តជប៉ុនរាប់សិបគ្រឿងដែលបានមកដល់កំពង់ផែរបស់ប្រទេសរុស្ស៊ី ត្រូវបានទឹកកករុំជិតរហូតដល់កម្រាស់ ៦ អ៉ីញ ដោយសារអាកាសធាតុនៅតាមផ្លូវត្រជាក់ខ្លាំងពេក និងមានខ្យល់បក់ខុសពីធម្មតា។ រថយន្ដម៉ាក Toyota និង Honda ជាច្រើនត្រូវបានគេឃើញថា ត្រូវបានទឹកកកក្រាស់ៗរុំជិតឈឹង នៅពេលមកដល់ទីក្រុង Vladivostok ដឹកមកដោយនាវាដឹកទំនិញ Sun Rio Ro-Ro ។ រថយន្តទាំងនោះបានកកខ្លាំងក្នុងសីតុណ្ហភាព -១៩ អង្សាសេ ដូច្នេះហើយវាត្រូវការរថយន្តសណ្ដោង ដើម្បីមកសណ្ដោងរថយន្តចុះពីនាវានោះ។...
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla កំពុងហៅត្រឡប់មកវិញនូវរថយន្តជាង ៤៧០,០០០ គ្រឿង បន្ទាប់ពីរកឃើញបញ្ហាមួយចំនួន ដែលអាចប៉ះពាល់ដល់សុវត្ថិភាពអ្នកបើកបរ។ វាជាការប្រមូលមកវិញដ៏ធំបំផុតដែលមិនធ្លាប់មានសម្រាប់ក្រុមហ៊ុន និងស្មើនឹងទំហំការលក់នៅទូទាំងពិភពលោកឆ្នាំ២០២០ របស់ក្រុមហ៊ុនផលិតរថយន្តនេះ។ ក្រុមហ៊ុន Tesla បានដាក់ការប្រមូលរថយន្តមកវិញនៅថ្ងៃព្រហស្បតិ៍ ជាមួយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (National Highway Traffic Safety) ដែលជានិយតករសុវត្ថិភាពផ្លូវថ្នល់របស់សហរដ្ឋអាមេរិក។ ការប្រមូលមកវិញនេះ នឹងគ្របដណ្តប់លើរថយន្ត Model S ដែលផលិតនៅចន្លោះខែកញ្ញា ឆ្នាំ២០១៤ ដល់...
រដ្ឋាភិបាលជប៉ុនបានប្រកាសថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលដែលទំនងជាមីស៊ីលផ្លោង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។ ឥឡូវនេះឆ្មាំសមុទ្រជប៉ុន កំពុងអំពាវនាវឱ្យនាវាធ្វើដំណើរត្រូវរក្សាការប្រុងប្រយ័ត្ន និងតាមដានព័ត៌មានថ្មីៗ។ វាក៏បានប្រកាសដែរថា គ្រាប់មីស៊ីលផ្លោងនោះ ប្រហែលជាបានធ្លាក់ចុះមកវិញហើយ។ រដ្ឋាភិបាលជប៉ុនបានកោះប្រជុំបន្ទាន់មួយជាមួយក្រុមឆ្លើយតបរបស់ខ្លួន ហើយពួកគេនឹងបន្តវិភាគព័ត៌មាន និងតាមដានស្ថានភាពបន្ដទៀត។ គួរឱ្យដឹងដែរថា ការបាញ់បង្ហោះនេះ គឺជាសកម្មភាពលើកដំបូងក្នុងឆ្នាំ២០២២ សម្រាប់ប្រទេសកូរ៉េខាងជើង ក៏ដូចជាការប្តេជ្ញាឆ្នាំថ្មីរបស់មេដឹកនាំ គីម ជុងអ៊ុន ក្នុងការពង្រឹងកម្លាំងយោធា ដើម្បីទប់ទល់នឹងស្ថានការណ៍អន្តរជាតិដែលមិនស្ថិតស្ថេរ៕