៩ ខែឆ្នាំ​នេះ ​កម្ពុជាមាន​ទុន​វិនិយោគ​ចំនួន​៥ ៧៧៥ លាន​ដុល្លារ មាន​លទ្ធភាព​បង្កើត​កម្លាំង​ពលកម្ម​បាន​ជាង១៨ម៉ឺន

89

ភ្នំពេញ ៖ គិត​ក្នុង​រយៈពេល ៩ ខែ ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ទូរលេខ​នៃ​ការវិនិយោគ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឯកជន​ ក្នុងនោះ​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន ១៤៩ ​គម្រោង​, មាន​ទុន​វិនិយោគ​ប្រមាណ ៥ ៧៧៥ លាន​ដុល្លារ ដោយមាន​លទ្ធភាព​បង្កើត​កម្លាំង​ពលកម្ម​បាន​ជាង ១៨ ម៉ឺន​កន្លែង នឹង​មាន​ការ​វិនិយោគ​លើ​ផ្សេងៗ​គ្នា ទាំង​ក្នុង និង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ទូទាំង​ប្រទេស ។

ពាក់ព័ន្ធ​នឹង​ការវិនិយោគ​បើ​គិត​តាម​វិស័យ​នីមួយៗ​ក្នុង​រយៈពេល ៩​ខែ ឆ្នាំ​២០១៩ នេះ សម្រាប់​ការ​លើ​វិស័យ​កសិកម្ម មាន​ទុន​វិនិយោគ​ប្រមាណ ៤១ លាន​ដុល្លា​រ ​អាមេរិក​, ឧស្សាហកម្ម​ចំនួន ៧១៤ លាន​ដុល្លារ​, វិស័យ​សេវាកម្ម ជាង ១០០ លាន​ដុល្លារ​, និង​វិស័យ​ទេសចរ​ជិត ៥ ​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ប្រើប្រាស់​ទុនវិនិយោគ​ក្នុងស្រុក​ប្រមាណ​ជាង ២​ពាន់ ៦​រយ​លាន​ដុល្លារ និង​ការ​ទុន​វិនិយោគ​បរទេស ប្រមាណ​ជាង ៣​ពាន់​ ១ រយ​លាន​ដុល្លារ​អាមេរិក​ផងដែរ ។

ដោយឡែក​គិត​ក្នុង​រយៈពេល ២០ ថ្ងៃ ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៩ នេះ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានបង្ហាញ​ទូរលេខ​នៃ​ការវិនិយោគ ​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឯកជន ក្នុងនោះ​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា ​បានសម្រេច​ចេញ​វិញ្ញាបនបត្រ ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​វិនិយោគ​ចំនួន ៤ ​ដែល​មាន​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ​និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ នៅក្នុង​តំបន់​ផ្សេងៗ​គ្នា​៕

ចំណែក