Connect with us

ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តធ្លាក់ចូលទឹកអាងកំពីងពួយបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបាត់ដំបង! ព័ត៌មានបឋមមួយបានអោយដឹងថា យ៉ាងហោចណាស់មានបុរសម្នាក់បានបើករថយន្តធ្លាក់ចូលទឹកអាងកំពីងពួយបណ្តាលអោយស្លាប់នៅក្នុងរថយន្តយ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំនុចក្រុម១៨ ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា សាកសពបុរសរងគ្រោះមានឈ្មោះ ហេង បណ្ឌិត អាយុ ២៨ឆ្នាំ រស់នៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបងខេត្តបាត់ដំបង ហើយនៅវេលាម៉ោងប្រហែល២២យប់ ជនរងគ្រោះខាងលើបានបើកបររថយន្តម៉ាក ISUZU.DMAXពណ៌ស ពាក់ផ្លាកលេខបាត់ដំបង 2G.9989 នៅតាមបណ្តោយផ្លូវខ្នងអាងកំពីងពួយ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ លុះមកដល់ចំណុចផ្លូវឡើងស្រែថ្មី ស្ថិតក្នុងភូមិតាង៉ែនទំនងខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅធ្លាក់ក្នុងអាងកំពីងពួយបណ្ដាលឲ្យស្លាប់ក្នុងរថយន្តតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅអន្តរាគមន៍លើកយករថយន្តឡើងគោកនិងរំដោះសាកសពចេញពីរថយន្តដើម្បីពិនិត្យធ្វើកំណត់ហេតុប្រគល់អោយសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។