ទីតាំង​ស្តុក​ឈើ​ប្រណិត​ដុះ​ស្លែ​ដ៏​ធំ ​ក្នុង​បរិវេណ​សណ្ឋាគារ​អង្គរអេរ៉ា​ ​ត្រូវ​បាន​​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប

3576

សៀមរាប ៖ ​កម្លាំង​​សមត្ថកិច្ច​ ចំរុះ​ធ្វើការ​ហ៊ុមព័ទ្ធ​ទីតាំង​ស្តុក​ឈើ​ប្រណិត ​ដុះ​ស្លែ​ដ៏​ធំ ​​​​ក្នុង​បរិវេណ​សណ្ឋាគារ​អង្គរអេរ៉ា ​​ ​ស្ថិត​នៅភូមិខ្នារ ​សង្កាត់ជ្រាវ​ ក្រុង-ខេត្តសៀមរាប​ ជាប់ផ្លូវជាតិលេខ៦អា​ខាង​កើតក្រុងសៀមរាប ​កាលពីវេលាម៉ោង៤រសៀលថ្ងៃទី០២​ ខែ កក្កដា ឆ្នាំ២០១៩ ​កន្លងមក ។

សេចក្ដីរាយការណ៍​ បាន​ឲ្យ​ដឹងថា ​ប្រតិបត្តិការបង្ក្រាបនេះ​​ ​តាម​ការ​ចង្អុល​បង្ហាញ​ពី​ ឯកឧត្តម ​អភិបាល​ខេត្តសៀមរាប​ ទៀ សីហា ​បន្ទាប់​ពី​បាន​ទទួល​បទ​បញ្ជា​ពី​សម្តេច​ក្រឡា​ហោ​ម ​ស ​ខេង ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​។

កម្លាំង​សមត្ថកិច្ច​ ចម្រុះខេត្តសៀមរាប ​​បាន​ចុះ​ឆែកឆេរ​ ឃ្លាំងស្តុក​ឈើ​ ក្នុងសណ្ឋាគារ ​អង្គរ អេរ៉ា​ បាន​រក​ឃើញ​ឈើ​ប្រណិត ​​​​ជា​ច្រើន​ពាន់​ម៉ែត្រ​គូប​ ​ ។ ​ ទោះ​ជា​យ៉ាងណា ​រហូតមកដល់ថ្ងៃទី០៤ ​ខែ កក្កដា ឆ្នាំ២០១៩នេះ ​យើង​មិន​ទាន់​ដឹង​ថា ​​លទ្ធផល​ចុង​ក្រោយ​ មាន​​ចំនួន​បរិមាណ​វត្ថុ​តាង​ឈើ​ពិតប្រាកដ​ នៅ​ទ្បើយទេ​ ដោយ​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​វាស់វែង​ ។

សេចក្ដីរាយការណ៍ ​បាន​ទម្លាយ​មក​ថា ​ទីតាំង​ស្តុក​ឈើ​ កែច្នៃ​ និង​លក់​ចែកចាយ​បន្ត​នេះ​ ត្រូវ​គេ​ដឹងថា​ ​មាន​ម្ចាស់​ឈ្មោះ ស៊ី ណា ​ជិះ​រថយន្ត​លុច​ស៊ីស​ ៥៧០ ពណ៌ខ្មៅ​ពាក់​ ស្លាក​លេខ​ រាជការ​ ជា​មនុស្ស​ មាន​ឋានៈ​តួនាទី​ធំ​ ​​បាន​យក​​បរិវេណ​សណ្ឋាគារ​អង្គរអេរ៉ា​ ​ស្តុក​ឈើ​ប្រណិត​អស់​រយៈពេល​ជាង​១ ​​ទសវត្ស​​ ​មក​ហើយ​ ​ដែល​​មាន​មន្ដ្រី​ឋានៈ​លំដាប់​ពាក់​ផ្កាយ ​,រួមទាំង​​​​មាន​សមត្ថកិច្ច​​​ ​ពាក់ព័ន្ធ​ មួយ​ចំនួន​​ ​នៅ​កាង​ពីក្រោយ​ខ្នង​​ ​​ទើប​​ដំណើរ​ដោយ​រលូន​មក​ពេលនេះ ​។ ជុំវិញ​ ប្រតិបត្ដិការនេះ ​យើង​មិន​អាច​សុំការ​បញ្ជាក់ បន្ថែម ណា​មួយ​នៅ​ឡើយទេ​ ពី​ភាគី​ពាក់ព័ន្ធ​៕ សហការី

ដោយ ៖ 068 59 4000

ចំណែក