Connect with us

ព័ត៌មានជាតិ

Breaking news ជំនន់ទឹកភ្លៀងបានជន់លិចអូរព្រំដែនចំណុចច្រកទ្វារអន្តរជាតិដូង នៃស្រុកកំរៀង

ខេត្តបាត់ដំបង! បន្ទាប់ពីមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នានៅតំបន់ព្រំដែនកម្ពុជា ថៃ បានបង្កជាជំនន់អូរព្រំដែនធ្វើអោយលិចផ្លូវចេញចូលចំណុចច្រកទ្វារអន្តរជាតិដូង (ឡែម) ស្ថិតក្នុងស្រុកកំរៀង នៃខេត្តបាត់ដំបង។

លោក សុខ ដែន អភិបាលស្រុកកំរៀង បានប្រាប់អោយដឹងនៅរសៀលថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២២នេះថា បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមក នេះបានបង្កជាជំនន់ ធ្វើអោយជន់លិចអូរព្រំដែន ហើយសម្រាប់ស្រុកកំរៀងទឺកជំនន់បានចាប់ផ្តើមឡើងកាលពីថ្ងៃទី០៨ ខែកញ្ញា ម្សិលមិញហើយថ្ងៃនេះក៏ចាប់ផ្តើមហក់ឡើងខ្លាំងធ្វើអោយលិចផ្លូវឆ្លងកាត់ចំណុចច្រកទ្វារអន្តរជាតិដូងផងដែរ។

លោកបានបញ្ជាក់ថា ជំនន់អូរព្រំដែនក្នុងស្រុកកំរៀងនាពេលនេះ គឺជាទឹកដែលបានហូរស្រុងស្រកចេញពីផ្ទះប្រជាពលរដ្ឋក្នុងតំបន់ស្រុកភ្នំព្រឹក និងអូរអន្លក់ ហើយទឹកនេះនឹងស្រកទៅវិញបើមិនមានភ្លៀងធ្លាក់បន្ត។