Connect with us

ព័ត៌មានជាតិ

រថយន្តធុនធំបុកគូថរថយន្តធុនធំដូចគ្នាបណ្តាលអោយធ្លាក់ប្រឡាយក្រឡាប់ផ្ងារជើង

ខេត្តបាត់ដំបង! រថយន្តធុនធំដឹកទំនិញមួយគ្រឿងទំនងតៃកុងបេីកបរក្នុងស្ថានភាពងងុយដេក បានរ៉េចង្កូតជ្រុលទៅបុកគូថរថយន្តធុនធំដឹកអង្កកំពុងឈប់ចតនៅលើចិញ្ចេីមផ្លូវបណ្តាលអោយធ្លាក់ប្រឡាយក្រឡាប់ផ្ងារជើងឡើងលើរងរបួសស្រាលម្នាក់។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២០នឹង៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅលេីកំណាត់ផ្លូវហាយវ៉េ ចំនុចក្រុមទី២ ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពចេញពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកទំនិញធុនធ្ងន់ មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0600 អ្នកបេីកបរឈ្មោះ ហាំ ធឿន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិស្អាង ឃុំស្អាង ស្រុកដងទង់ ខេត្តកំពត ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុតៃកុងងងុយដេកក៏បានឈប់ចតនៅនឹងចិញ្ចេីមផ្លូវសម្រាកមួយភាំង ក្រោយមកក៏ស្រាប់តែមានរថយន្តដឹកទំនិញធុនធ្ងន់ សណ្តោងរ៉ឺម៉ក មួយគ្រឿងពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3708 អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណ
(បញ្ជូនទៅមន្ទីរពេទ្យ)បេីកបរក្នុងស្ថានភាពងងុយដេក បណ្តាលអោយរ៉េចង្កូតជ្រុលទៅបុក គូថរថយន្តឈប់ចតសម្រាកពេញទំហឹងបណ្តាលអោយប៉ើងធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងចាក់អង្កចោល តែសំណាងល្អមិនបណ្តោលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ ចំណែករថយន្តទាំងពីរគ្រឿងខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។