លែង​បារម្ភ​ ​ជាមួយ​​ជំងឺ​រលាក​ថ្លើម​ប្រភេទ​C ​​មន្ដ្រី​ជំនាញ​ថា ​​អាច​ព្យាបាល​ជា​ ​ក្នុង​អត្រា​មួយ​ដ៏​ខ្ពស់

391

ភ្នំពេញ ៖ ​​ ជំនាញ​ឯកទេស ថ្លើម ក្រពះ ពោះវៀន និង​ឫស​ដូង​បាត នៃ​មន្ទីរ​សម្រាក​ព្យាបាល អេ​គីប ​លោក វេជ្ជបណ្ឌិត ហាក់ ចាន់​ភក្តី ​បានឲ្យ​ដឹងថា ជំងឺ​រលាក​ថ្លើម​ប្រភេទ C ជា​ជំងឺ​មួយ​ដែល​កើតឡើង​ ពី​ពពួក​វីរុស ​ហើយ​វា​ឆ្លងតាម​ឈាម​ចូលទៅ​សាច់​ថ្លើម​ ដែល​បង្ករ​ឲ្យ​មានការ​រលាក​ ជំងឺ​នេះ​ មិនមែន​ឆ្លងតាម ការ​បរិភោគ​ជាមួយគ្នា នោះទេ​។

លោក វេជ្ជបណ្ឌិត ​បន្ដថា ជំងឺ​រលាក​ថ្លើម​ប្រភេទ C នេះ​ជាទូទៅ​វា​ជា​ជំងឺ​ស្ងាត់ មិន​បញ្ចេញ​រោគសញ្ញា​អ្វី​នោះទេ ​ប៉ុន្តែ​ប្រសិនបើ មាន​រោគសញ្ញា​នោះ​គឺ ​អ្នកជំងឺ​មាន​អារម្មណ៍​ហេវ​ហត់ ​អស់កម្លាំង​ អាច​មាន​ចេញ​លឿង​នៅក្នុង​ភ្នែក ទឹក​នោះ​ឡើង​លឿង​ខុសពី​ធម្មតា ​ជាដើម​។ ​ដោយសារ​វា​ជា​ជំងឺ​ស្ងាត់​ ហេតុនេះ​ប្រជាពលរដ្ឋ​ចង់ដឹងថា ​ខ្លួន​មាន​ជំងឺ​នេះ​ ឬ​អត់ ត្រូវ​តែទៅ​ពិនិត្យ​ឈាម​។

វេជ្ជបណ្ឌិត​ជំនាញ​ថា មកដល់​បច្ចុប្បន្ន​ការព្យាបាល ​មាន​លក្ខណៈ​ទូលំទូលាយ​។​ មានន័យថា ឲ្យ​តែមាន​មេរោគ ​គឺអាច​ព្យាបាល​បានជា​សះស្បើយ​ក្នុង​អត្រា​មួយ​ដ៏​ខ្ពស់ ​រហូតដល់​ជិត​១០០% ឯណោះ​។ ​ក្នុងការ​ព្យាបាល ​ពេទ្យ​ត្រូវការ​ពិនិត្យមើល ​ដើម្បី​អោយ​ដឹងថា ​តើ​ថ្លើម​អ្នកជំងឺ​ មាន​សភាព​បែបណា​។ ​សម្រាប់​អ្នក​ដែល​មាន​សាច់​ថ្លើម​នៅ​ល្អ ​ការព្យាបាល​មាន​រយៈពេល​តែ​៣​ខែ​ទេ​ ប៉ុន្តែ​បើ​ថ្លើម​ក្រិន​ហើយ​នោះ​ ត្រូវ​ព្យាបាល​រយៈពេល​រហូតដល់​៦​ខែ​៕

ចំណែក